ចង់កុំឱ្យឆ្លងមេរោគក្នុងផ្លោកនោម ស្ត្រីគួរអនុវត្តវិធីសាមញ្ញមួយតាមអ្នកជំនាញឱ្យបាន១២ខែពេញ

អបអរសម្រាប់ជ័យជម្នះមួយទៀតរបស់អ្នកម្ដាយរបស់យើង។ គាត់និយាយត្រូវ នៅពេលគាត់និយាយថា ផឹកទឹកច្រើនប្រឆាំងនឹងការមួរម៉ៅក្ដៅក្រហាយ និងការឈឺចាប់ពេលឆ្លងមេរោគប្លោកនោម។

យោងតាមការសិក្សាមួយចេញផ្សាយការពីថ្ងៃចន្ទដោយ JAMA ស្ដ្រីដែលផឹកទឹក ១ លីត្រកន្លះក្នុងមួយថ្ងៃឱ្យបានទៀងទាត់រយៈពេល ១២ ខែ នឹងកាត់បន្ថយហានិភ័យឆ្លងមេរោគទឹកនោមបាន ៥០ ភាគរយជាងស្ដ្រីដែលផឹកទឹកក្រោម ១ លីត្រកន្លះ។

ការសិក្សានោះបង្ហាញថា ការកាត់បន្ថយនៃការឆ្លងមេរោគឡើងវិញ គឺដោយសារតែការកើនឡើងនៃចំនួនទឹកនោម ហើយវាថែមទាំងជួយបណ្ដេញបាក់តេរីពីប្លោកនោមទៀតផង។ អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវនេះគឺជាការស្រាវជ្រាវដំបូងគេ ដែលត្រូវបានគេការណែនាំឱ្យបន្ថែមទឹកទៅលើរបបអាហារ៕

adverise with khmeread

អ្នកនឹងចូលចិត្ត