បុរសៗប្រយ័ត្នបន្តិច! អ្នកជំនាញអាមេរិកនិយាយថា លេបថ្នាំសម្រើបអាចបណ្តាលឱ្យខូចភ្នែក បន្ទាប់ពីបុរសម្នាក់កុម្ម៉ង់ថ្នាំសម្រើបតាមអនឡាញផឹក រួចមើលឃើញអ្វីៗសុទ្ធតែជាពណ៌ក្រហម

ក្រុមវេជ្ជបណ្ឌិតអាមេរិកបានព្រមានថា ការលេបថ្នាំ Viagra ច្រើនពេកអាចធ្វើឱ្យអ្នកជឿថាអ្វីគ្រប់យ៉ាងគឺមានពណ៌ក្រហម បន្ទាប់ពីលេចឮរបាយការណ៍អំពីករណីថ្មីមួយទាក់ទងនឹងថ្នាំសម្រើប។

បុរសអាយុ ៣១ ឆ្នាំម្នាក់បានក្លាយជាមនុស្សដែលមានភ្នែកមើលឃើញតែពណ៌ក្រហមសុទ្ធ ក្រោយពេលលេបថ្នាំសម្រើបជាប្រភេទទឹក ឈ្មោះ Sildenafil Citrate ដែលជាធាតុផ្សំសកម្មដើម្បីជំរុញឱ្យលិង្គងើបឡើងវិញ។

បុរសមិនបញ្ចេញឈ្មោះមកពីញូវយ៉កដែលបានសារភាពថាគាត់បានលេបថ្នាំនេះ "ច្រើន" ជាងបរិមាណដែលគាត់គួរលេបនោះ បានរងការខូចខាតភ្នែកយ៉ាងធ្ងន់ធ្ងរ។

អ្នកជំនាញខាងភ្នែកនៅឯសាលាជំនាញវេជ្ជសាស្ត្រ Mount Sinai School of Medicine បានសរសេររបាយការណ៍ករណីរបស់បុរសម្នាក់នេះ ដែលបានទិញថ្នាំសម្រើបជាប្រភេទទឹក Sildenafil Citrate នៅតាមអនឡាញ។

ទម្រង់ថ្នាំរាវនៃថ្នាំសម្រើប Viagra ត្រូវបានផ្សព្វផ្សាយលក់លើទីផ្សារថាជាថ្នាំជួយឱ្យឆាប់ស្រើបស្រាលជាងថ្នាំគ្រាប់ និងមានផលប៉ះពាល់តិចតួច ប៉ុន្តែមិនត្រូវបានលក់ដោយយីហោ Viagra ជាផ្លូវការនោះទេ៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត