លោក ជែក ម៉ា កាលពីថ្មីៗនេះបានបង្កការភ្ញាក់ផ្អើលនៅក្នុងក្រុមហ៊ុន Alibaba ដោយគាត់ប្រកាសថានឹងចូលនិវត្តន៍ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ជោគជ័យ ដែលគាត់បង្កើតឡើងអស់ ១៩ ឆ្នាំមកហើយ។
ហើយនេះបានធ្វើឱ្យអ្នកជំនួញវ័យ ៥៤ ឆ្នាំរូបនេះខិតទៅរកក្ដីស្រមៃរបស់គាត់ដែលចង់ចំណាយពេលច្រើនពីការងារ ហើយយោងតាមអ្នកវិទ្យាសាស្ដ្រហ្វាំងឡង់ គាត់ គឺជាអ្វីមួយដែលមនុស្សជាច្រើនគួរតែធ្វើត្រាប់តាម។
ផ្ដោតលើការសិក្សាថ្មីៗនេះក្នុងប្រទេសហ្វាំងឡង់បានរកឃើញថា ការធ្វើដំណើរកម្សាន្តពីការងារ អាចនឹងជួយមនុស្សអាយុវែងបាន។
អ្នកស្រាវជ្រាវ័យ ៤០ ដែលបានសិក្សាលើមនុស្សប្រុសវ័យកណ្ដាលចំនួន ១.២២២ នាក់ រកឃើញថា នាយកប្រតិបត្តិដែលប្រឹងធ្វើការ អាចនឹងរស់បានយូរអង្វែង នៅពេលពួកគេធ្វើដំណើរកម្សាន្តលំហែកាយបើប្រៀបទៅនឹងអ្នកមិនសូវលំហែកាយសោះ។
នាយកប្រតិបត្តិដែលធ្វើដំណើរកម្សាន្ត ៣ សប្ដាហ៍ ឬច្រើនជាងនេះក្នុងមួយឆ្នាំ ត្រូវបានគេរាយការណ៍ថារស់បានយូរជាងអ្នកដែលធ្វើដំណើរកម្សាន្តក្រោម ៣ សប្ដាហ៍ ហើយការធ្វើដំណើរកម្សាន្តលំហែកាយ គឺទាក់ទងនឹងអាយុវែងរបស់មនុស្ស។
អ្នកស្រាវជ្រាវលោក Timo Strandber បានចង្អុលបង្ហាញថា ការឈប់ជក់បារី ឬការញ៉ាំអាហារដែលល្អប្រសើរអាចទូទាត់នឹងការប្រឹងធ្វើការងារដ៏លំបាក និងមិនមានពេលសម្រាក។ ហើយការធ្វើដំណើរកម្សាន្តលំហែកាយ អាចនឹងជាវិធីល្អបំផុតមួយដើម្បីបំបាត់ស្ដ្រេស។
នៅពេលដែលលោក ម៉ា បានលាឈប់ពីតំណែងជា CEO របស់ក្រុមហ៊ុន Alibaba នៅក្នុងឆ្នាំ ២០១៣ ហើយបានបន្តធ្វើជាប្រធានក្រុមហ៊ុន គាត់បានគិតថា គាត់នឹងមានពេលទំនេរច្រើនក្នុងការលេងកីឡាវាយកូនគោលលើឆ្នេរ។
ទោះជាយ៉ាងណាក៏ដោយគាត់នៅតែរក្សាកាលវិភាគដ៏មមាញឹក និងបានចំណាយពេលរាប់រយម៉ោងដើម្បីធ្វើដំណើរសម្រាប់ការងាររបស់គាត់។
លោកម៉ាក៏បានកត់សម្គាល់ថា នៅពេលដែលគាត់មិនមានពេលចំណាយលើឆ្នេរខ្សាច់ គាត់នៅតែមានគោលបំណងដើម្បីសំរេចក្តីសុបិនរបស់គាត់ថា "ស្លាប់" នៅលើឆ្នេរខ្សាច់ជំនួសឱ្យការិយាល័យរបស់គាត់ផងដែរ៕
