មនុស្សរាប់ម៉ឺននាក់សម្រុកទៅលេងមហាកំផែងចិន ស្ទះដូចលើផ្លូវហាយវ៉េ

ភ្ញៀវទេសចររាប់ម៉ឺននាក់បានសម្រុកទៅលេងមហាកំផែងចិនកាលពីថ្ងៃទី ១ ខែតុលានៅពេលប្រទេសចិនបានចាប់ផ្តើមប្រារព្ធទិវាជាតិរយៈពេលមួយសប្តាហ៍។

ភ្ញៀវទេសចរជិត ៣,៧ ម៉ឺននាក់បានសម្រុកទៅតំបន់ប្រវត្តិសាស្ដ្រ Badaling ដែលជាផ្នែកមួយនៃមហាកំផែងក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារម្សិលមិញ ដែលធ្វើឱ្យស្ទះនៅកន្លែងផ្សេងៗទៀតជាច្រើន។

វីដេអូត្រូវបានថតនៅកន្លែងប្រវត្តិសាស្ត្រដ៏ទាក់ទាញ ដែលពោរពេញទៅដោយការកកស្ទះពីអ្នកទស្សនាឈរបន្តកន្ទុយគ្នានៅចំកណ្តាលសមុទ្រមនុស្ស។

យោងតាមសារព័ត៌មានប៉េកាំងបានឱ្យដឹងថា តំបន់ទាក់ទាញទេសចរណ៍នេះត្រូវបានគេរំពឹងថានឹងទទួលបានភ្ញៀវច្រើនថែមទៀតក្នុងរយៈពេល ២ ថ្ងៃទៀត នៅពេលដែលប្រទេសនេះប្រារព្ធខួបលើកទី ៦០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

នៅកន្លែងផ្សេងទៀតដូចជា ស្ថានីយរថយន្តក្រុង និងរថភ្លើងនៅទូទាំងប្រទេសគឺពេញហៀរទាំងអស់ ដូចដែលបានឃើញនៅក្នុងរូបភាពដែលបានចាប់យកនៅក្នុងខេត្តក្វាងទុងតៃយាន និងចេងចូវ៕


 

adverise with khmeread