Paulo Dybala រកបាន៣គ្រាប់ម្នាក់ឯង ដើម្បីជួយ Juventus យកឈ្នះក្រុមYoung Boys 3-0

        ​ក្នុង​ពេល​ដែល​កីឡាករ Cristiano Ronaldo អវត្តមាន កីឡាករ Paulo Dybala រកបានគ្រាប់បាល់​៣គ្រាប់ម្នាក់ឯងដើម្បី​ជួយ​ក្រុម​ Juventus យក​ឈ្នះ​លើ​ក្រុម Young Boys ៣-០ នៅ​ក្របខណ្ឌ​ CL។

        Ronaldo ដែល​បាន​ត្រឹម​អង្គុយ​មើល​ពី​កៅអី​នោះ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​រួមការ​ប្រកួត​ បន្ទាប់ពី​ត្រូវ​បណ្តេញចេញ​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម​ Valencia កាល​ពី​ខែ​មុន​។

        នៅ​ពេល​នេះ ក្រុម Juventus នាំមុខគេ​នៅលើ​ពូល H មាន​៦ពិន្ទុ​ ស្របពេល​ក្រុម Young Boys មិនទាន់​រកបាន​១ពិន្ទុ​នៅឡើយ​ទេ។ ក្រុម Juventus មាន​ឱកាស​នាំមុខ​១គ្រាប់មុន​ចាប់ផ្តើម​បាន​ត្រឹម​៥នាទី​។ នៅ​ពេល​ខ្សែការ​ពារ Leonardo Bonucci បញ្ជូន​បាល់វែង​ ហើយ​ Dybala បាន​ឆក់ឱកាស​ទាត់​បញ្ចូល​ទី​បាន​យ៉ាងល្អ។ Dybala រកបាន​១គ្រាប់ទៀតនៅ​នាទី​៣៣​ ហើយកីឡាករអាហ្សង់ទីនរូបនេះបន្ត​រក​បានគ្រាប់ទី​៣នៅនាទី​៦៩​ ដែល​ជួយ​ឲ្យ​ក្រុម Juventus នាំមុខ​ដាច់​៣-០ ។ ក្រុម Young Boys ក៏បានព្យាយាម​វាយបកវិញដែរ តែ​គ្មាន​ប្រសិទ្ធភាព៕

adverise with khmeread