Lionel Messi ចាញ់ក្តី បន្ទាប់ពីបណ្តាញព័តមានទម្លាយភាពមិនប្រក្រតីអំពីការចាត់ចែងមូលនិធិ Leo Messi Foundation

        កីឡាករឆ្នើម Lionel Messi របស់ក្លឹប Barcelona បានចាញ់​ក្តី​​នៅ​តុលាការ​ បន្ទាប់​ពី​មាន​ការ​ទម្លាយ​ចេញនូវភាពមិន​ប្រក្រតីក្នុងការ​ចាត់ចែង​ប្រាក់មូលនិធិ​របស់​ខ្លួន។

        កីឡាកររូបនេះ​បានអះអាងថា អត្ថបទរបស់​បណ្តាញព័ត៌មាន ABC Rietio Rubido ដែលបាន​បង្ហាញ​ពីភាពមិនប្រក្រតី​ជុំវិញ​ការគ្រប់គ្រងហិរញ្ញវត្ថុ​នៃ​មូលនិធី Leo Messi Foundation នោះបានធ្វ់ឲ្យ​ប៉ះពាល់ដល់​កិត្តិយស​របស់​ខ្លួន​ ហើយ​ខ្លួននឹង​ប្តឹងទាម​ទារសំណងជំងឺ​ចិត្ត​១៨០.០៦៤​ផោន​។

Ads by Messi បាន​ដាក់​ពាក្យ​ប្តឹង​ ​ចាងហ្វាងនិង​និពន្ធនាយក​កាសែត​អេស្ប៉ា​ញនេះ​គឺលោក Javier Chicote កាលពីខែមិថុនា​ឆ្នាំ​២០១៧។ ប៉ុន្តែទោះបីជា​យ៉ាងណា ចៅក្រម Patricia Batlle Ferrando នៅតុលាការ Gava District Court នៅ​ទីក្រុងបាសេឡូណារកឃើញថា ព័ត៌មាន​ដែល​ចុះផ្សាយ​ដោយ​ ABC ក្នុងបីអត្ថបទ​កាលពីខែ​ឧសភាឆ្នាំ​២០១៧ គឺជា​ការ “ពិត”។

        ​ចៅក្រមបាន​រកឃើញថា លោក Javier Chicote បាន​បង្ហាញប្រភព​ទីដែល​ព័ត៌មាន​នេះចេញមក។ លោកចៅក្រមបានបន្ថែមថា លោក Chicote បានព្យាយាម​ទាក់ទង​ទៅ​មូលនិធិនេះ ដើម្បី​ព្យាយាម​​ជំទាស់និង​ព័ត៌មាន​ដែល​លោកចុះផ្សាយ​ ប៉ុន្តែ​មូលនិធិនេះមិនបាន​ឆ្លើយ​តប​នឹង​លោកទេ៕

adverise with khmeread