លោក Jose Mourinho ឆ្លើយតបនឹងការរិះគន់របស់អតីតវីរបុរស Paul Scholes

អ្នកចាត់ការក្រុម Man Utd លោក Jose Mourinho បាននិយាយថា លោកមិន​ខ្វល់​នឹង​ការរិះគន់​របស់​ Paul Scholes ទេ។ លោក Mourinho កន្លងមកក៏​ធ្លាប់​ឆ្លើយ​តបនឹង​ការ​អត្ថាធិប្បាយ​របស់​ Scholes ផងដែរ ​​ពេល​គ្រូបង្វឹករូបនេះធ្វើអត្ថាធិប្បាយ​ត្រង់ៗអំពី Scholes កាល​ពីខែ​មករា។

          គ្រូបង្វឹក​រូបនេះ​បាន​កត់​សម្គាល់និងអះអាងថា “រឿងមួយគត់​ដែល​ Scholes​ធ្វើ ​គឺចាំរិះគន់​” ហើយ​លោក​អះអាងថា “​វាមិនមែនជាកំហុស​របស់ Scholes ទេដែលលោក​រកប្រាក់បាន​ច្រើនជាង”។

          Scholes គឺជាអតីតវីរបុរស​របស់​ Man Utd អះអាងលោក Mourinho បាន​ធ្វើ​ឲ្យ​ក្លឹប​អាម៉ាស់មុខ​នៅ​មុន​ជំនួប​ជាមួយ​ក្រុម Valencia នៅ​ក្របខណ្ឌ​ CL ​កាលពីយប់ថ្ងៃអង្គារ។

Ads by អតីតកីឡាកររូបនេះក៏បាន​អះអាងផងដែរ​ថា លោកភ្ញាក់ផ្អើល​ដែល​លោក​ Mourinho នៅ​មាន​ឱកាស​ដឹកនាំក្លឹប Man Utd ​ទៀត​ បន្ទាប់ពី​ចាញ់​ក្រុម West Ham ៣-១ កាលពីចុងសប្តាហ៍​។

 

          ទោះបីជា​យ៉ាងណា លោក Mourinho បដិសេធ​មិន​ពាក់ព័ន្ធនឹងជម្លោះពាក្យ​សម្តី​ជាមួយ Scholes ទេ បន្ទាប់ពី​ Man Utd ​រក្សាបាន​លទ្ធផល​ស្មើ​០-០ជាមួយ​ក្រុម Valencia ក្នុង​ប្រកួត​ទី​២​នៅ​ក្របខណ្ឌ CL ​កាល​ពីយប់ថ្ងៃអង្គារ៕

adverise with khmeread