F0a46879 f50c 49db 8c37 85ace2bb5578

ជនសង្ស័យ​ប្រដាប់អាវុធ​២​នាក់​វាយ​និង​ភ្ជង់​ប្លន់​យក​ម៉ូតូ ​scoopy

       ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​បានធ្វើ​សកម្មភាព​វាយ​និង​ភ្ជង់​ប្លន់​យក​ម៉ូតូ ​scoopy បានសម្រេច​រួចគេចខ្លួនបាត់​ដែល​អំពើ​ប្លន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វិទ្យាល័យ​ឥន្ទ្រ​ទេវី តាមបណ្តោយ​ផ្លូវ​លេខ​៥៩២ កែង​ផ្លូវ​៣២៧ ស្ថិតក្នុង​សង្កាត់​បឹងកក​២ ខណ្ឌទួលគោក​។​

      ជនរងគ្រោះ​មានឈ្មោះ ស៊ន ពិសិដ្ឋ អាយុ​២១​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​សែន​សុខ​៣ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

      បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​បាន​ឋ​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​ស្កុប​ពី ពណ៍​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ1BZ-5804 ចេញពី​លេង​ផ្ទះ​ម្តាយមីង​នៅ​ម្តុំ​ផ្សារ​ឌុយ​មុិច ហើយ​បំណង​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩២ ។​

      ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​មកពី​ក្រោយ​ដក​កាំភ្លើងខ្លី​វាយ​ពីក្រោយ និង​បាន​ជិះ​ម៉ូតូ​មកកាក​ពីមុខ​ឲ្យ​ឈប់ រួច​យក​កាំភ្លើង​ភ្ជង់​ក្បាល​គំរាម​បាញ់​តែម្តង​។​

     ប្រភព​បន្តថា ដោយសារតែ​តក់ស្លុត​ដោយ​ឃើញ​កាំភ្លើង និង​ខ្លាច​ជនសង្ស័យ​បាញ់​ផង​នោះ រូបគាត់​បាន​ផ្តួល​ម៉ូតូ​ចោល​ហើយ​រត់​គេចចេញ រួចជនសង្ស័យ​លើក​ម៉ូតូ​ជិះ​ទៅ​បាត់​។​

     ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពា​ក្ត​បណ្តឹង​នៅ​បុ​ស្តិ៍​រដ្ឋ​បាន​បឹងកក់​ទី​២៕​

 

អ្នកនឹងចូលចិត្ត

មតិយោបល់