Pep Guardiola បង្ខំចិត្តមិនរិះគន់មន្ត្រីអាជ្ញាកណ្តាលដែលបដិសេធគ្រាប់បាល់ប៉េណាល់ទីរបស់ក្រុម Man City ដោយសារខ្លាចជាប់បំរាមជាថ្មី

          គ្រូបង្វឹកក្រុម Man City លោក Pep Guardiola បានបង្ខំចិត្ត​រក្សាភាពស្ងៀមស្ងាត់​ដោយ​សារ​បារម្ភ​ពី​ការដាក់​ពិន័យ​មិនឲ្យ​លោកជាន់​ទីលានប្រកួតជា​ថ្មីទៀត។

          ​លោក Guardiola ដែល​ទើបនឹង​រួច​ផុត​ពី​បម្រាម​មិន​ឲ្យ​ជាន់​ទីលាន​មួយប្រកួត​នោះ​មិន​សប្បាយចិត្ត​នឹង​ការដឹកនាំ​របស់​អាជ្ញាកណ្តាល Damir Skomina ទេ ខណ:ដែលក្រុម City ​គួរទទួល​បាន​បាល់ប៉េណាល់ទី​នៅ​ពេល​កីឡាករ Leroy Sane ត្រូវ​បាន​ទាក់ជើង​ផ្តួល​ ធ្វើឲ្យ​លោក​ Guardiola មិន​សប្បាយចិត្ត​ចំពោះ​ការ​ទទួល​​អយុត្តិធម៌ពេញ​ទាំង​ការ​ប្រកួត។

          នៅ​ពេល​អាជ្ញាកណ្តាល​ផ្លុំកញ្ចែ​បញ្ចប់ការ​ប្រកួតលោក Guardiola បាន​ស្រែក​ដាក់​មន្ត្រីអាជ្ញាកណ្តាល​ទី​៤​លោក Grega Kordez ស្របពេល​ជំនួយការទី​២របស់​ស៊ីធី​លោក Mikel Arteta បង្ខំចិត្ត​សូមអភ័យ​ទោស​ជំនួស​។

          ប៉ុន្តែក្រោយ​មក លោក Guardiola បានបង្ខំ​ចិត្ត​នៅស្ងៀម​ ដោយ​បារម្ភខ្លាចជា​ប់​បម្រាម​បន្ថែមទៀត បន្ទាប់ពី​លោកទើបអនុវត្តបម្រាម​ចប់ថ្មីៗ។ គ្រូបង្វឹករូបនេះ

adverise with khmeread