តោះមកស្តាប់កំពូល Hacker តៃវ៉ាន់ថ្ងៃមុនដែលថានឹងលុបគណនីហ្វេសប៊ុករបស់ Mark Zuckerburg តើគាត់និយាយអ្វីខ្លះ?

កាលពីថ្មីៗនេះ កំពូល Hacker រ​បស់តៃវ៉ាន់លោក Chnag បានផុសនៅលើគណនីរបស់គាត់ថា គាត់នឹងធ្វើការផ្សាយផ្ទាល់ពីការលុបផេករបស់ស្ថាបនិកហ្វេសប៊ុករបស់លោក Mark Zuckerburg នៅថ្ងៃអាទិត្យ ទី ៣០ កញ្ញា។ ប៉ុន្ដែកាលពីថ្ងៃអាទិត្យនោះ គឺមិនមានអ្វីកើតឡើង ចំពោះផេកហ្វេសប៊ុករបស់ Mark Zuckerburg ប៉ុន្ដែកំពូល Hacker មានសារពិសេសមួយផ្ញើដល់អ្នកលេងហ្វេសប៊ុកទៅវិញ។

Hacker បានសរសេរនៅលើគណនីរបស់គាត់ថា "អ្នកលេងហ្វេសប៊ុកមិនខ្វាយខ្វល់ពីសុវត្ថិភាពទិន្នន័យរបស់ខ្លួនទេ បែរជាមកខ្វល់រឿងលុបផេករបស់ Mark ទៅវិញ។ វាពិតជាគួរឱ្យអស់សំណើច ដូចទៅនឹងភាពឯកជនលើហ្វេសប៊ុករបស់អ្នកអ៊ីចឹង"។

គាត់ចង់បានន័យថា ផេករបស់ Mark មិនចាំបាច់ទាល់តែ Hacker លុបនោះទេ អ្នកក៏អាចលុបបានដែរ ដោយសារតែប្រព័ន្ធសុវត្ថិភាពរបស់វេបសាយមួយនេះមានចន្លោះប្រហោងច្រើន ដែលអាចឱ្យគេវាយប្រហារយ៉ាងងាយ។

យោងតាមវេបសាយ BBC ចេញផ្សាយកាលពីពេលថ្មីនេះ បានឱ្យដឹងថា  គណនីហ្វេសប៊ុកយ៉ាងហោចណាស់ ៥០ លានគណនីរបស់អ្នកប្រើប្រាស់របស់ខ្លួនត្រូវបានគេវាយប្រហារដោយសារកំហុសប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុននេះ។

ហើយក្រុមហ៊ុនហ្វេសប៊ុកក៏បានលើកឡើងដែរថា  អ្នកវាយប្រហារ គឺអាចទម្លាយយកគណនីអ្នកប្រើប្រាស់បានតាមរយៈមុខងារមួយហៅថា "View as" ដើម្បីធ្វើការគ្រប់គ្រងលើគណនីរបស់អ្នកប្រើប្រាស់បានយ៉ាងងាយស្រួលបំផុត។

ហើយក្រុមហ៊ុនហ្វេសប៊ុកក៏នឹងប្រឈមមុខនឹងការផាកពិន័យប្រាក់ចំនួន ១,៦៣ ពាន់លានដុល្លារជុំវិញការធ្លាយប្រព័ន្ធសុវត្ថិភាពមួយនេះផងដែរ៕


 

adverise with khmeread