ទីបំផុត Fan Bingbing បង្ហាញមុខជាសាធារណៈទាំងអាម៉ាស់ ដើម្បីសុំទោសអ្នកគាំទ្រ

បន្ទាប់ពីពាក្យចចាមអារ៉ាម និងការំពឹងទុកជាច្រើនថា ច្បាស់ជាមានអ្វីកើតឡើងចំពោះនាងអស់ជាច្រើនខែកន្លងមកនេះ តារារកប្រាក់ចំណូលច្រើនជាងគេរបស់ចិននាង Fan Bingbing បានត្រឡប់មកវិញកាលពីថ្ងៃពុធជាមួយនឹងពាក្យសុំទោសដល់អ្នកគាំទ្ររបស់នាង និងបក្សកុម្មុយនីស្តចិន (CP) ព្រមទាំងវិក្កយបត្របង់ប្រាក់ពិន័យដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការគេចវេសពន្ធ។

នាង Fan បានសរសេរនៅលើបណ្ដាញសង្គម Weibo បណ្ដាញសង្គម Twitter ដែលមានអ្នកគាំទ្រសរុប ៦២ លាននាក់ថា "ថ្មីៗនេះ ខ្ញុំទទួលបទពិសោធន៍ដ៏ឈឺចាប់មិនធ្លាប់មានពីមុនមក។ ខ្ញុំបានសញ្ជឹងគិតយ៉ាងយូរ និងឆ្លុះបញ្ចាំងពីខ្លួនឯង។ ខ្ញុំមានអារម្មណ៍អាម៉ាស់មុខបំផុត និងមានកំហុសចំពោះអ្វីដែលខ្ញុំបានធ្វើហើយខ្ញុំសុំទោសអ្នកទាំងអស់គ្នាដោយចិត្តស្មោះ!"។

សាររបស់នាង Fan គឺសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់នាងចាប់តាំងពីខែមិថុនា បន្ទាប់ពីអាជ្ញាធរសម្រេចឱ្យនាងបង់ប្រាក់ពិន័យ ៨៨៤ លានយ័ន (១២៩ លានដុល្លារ) សម្រាប់ការគេចវេសពន្ធ និងពន្ធហួសកំណត់៕

adverise with khmeread