វាជាលើកទី១ហើយដែលកូរ៉េខាងត្បូងអះអាងថា ចិនទេជាការគំរាមកំហែងធំបំផុតរបស់ខ្លួនចំពោះសន្តិភាព មិនមែនកូរ៉េខាងជើងនោះឡើយ ព្រោះពួកបរទេសមិនដែលចង់ឱ្យកូរ៉េរួបរួមគ្នាទេ

យោងតាមការស្ទង់មតិថ្មីមួយរបស់ប្រជាជនកូរ៉េខាងត្បូងបានឱ្យដឹងជាលើកដំបូងថា ចិនគឺជាប្រទេសដែលបង្ហាញពីឧបសគ្គដ៏ធំបំផុតចំពោះសន្តិភាពនៅឧបទ្វីបកូរ៉េ ពោលគឺមិនមែនជាប្រទេសកូរ៉េខាងជើងនោះឡើយ។ នេះបើយោងតាមកាសែត South China Morning Post។

ក្នុងការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី២តុលាដោយវិទ្យាស្ថានសិក្សាសន្តិភាពនិងការបង្រួបបង្រួម (IPUS) នៅឯសាកលវិទ្យាល័យជាតិសេអ៊ូល អ្នកចូលរួមឆ្លើយតបចំនួន ៤៦ ភាគរយបានចាត់ទុកចិនថាជាប្រទេសដែលគំរាមកំហែងខ្លាំងបំផុតចំពោះសន្តិភាពនៅឧបទ្វីបកូរ៉េ ដែលជាភាគរយមួយកើនឡើងយ៉ាងខ្លាំងចាប់ពីឆ្នាំ ២០១៦ នៅពេលប្រជាជន ១៧ ភាគរយបាននិយាយថាប្រទេសចិនគឺជាការគំរាមកំហែងធំបំផុត។

វិទ្យាស្ថាននេះបាននិយាយថា មានតែ ៣៣ ភាគរយប៉ុណ្ណោះចាត់ទុកកូរ៉េខាងជើងជាប្រទេសគំរាមកំហែងដ៏ធំបំផុត ពោលគឺជាការធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងឆ្នាំទៅគឺមានដល់ទៅ ៦៤ ភាគរយ និងជាលើកដំបូងហើយ ដែលចិនគ្របដណ្តប់លើការស្ទង់មតិនេះ ចាប់តាំងពីការស្ទង់មតិដំបូងបានចាប់ផ្តើមក្នុងឆ្នាំ ២០០៧។

ការស្ទង់មតិលើបុរសនិងស្ត្រីចំនួន ១.២០០ នាក់ដែលមានអាយុពី ១៩ ទៅ ៧៤ ឆ្នាំ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Gallup Korea នៅចន្លោះថ្ងៃទី ១២ ខែកក្កដានិងថ្ងៃទី ៣ ខែសីហា។

ប្រទេសចិន "មិនចង់ឱ្យមានការបង្រួបបង្រួមរវាងកូរ៉េនិងកូរ៉េទេ" នេះបើយោងតាមអ្នកឆ្លើយតប ៩១ ភាគរយ។ ហើយប្រទេសផ្សេងទៀតដែលមិនចង់ឱ្យកូរ៉េរួបរួមគ្នាមាន ជប៉ុន (៩០ភាគរយ) រុស្ស៊ី (៨៨ភាគរយ) និងសហរដ្ឋអាមេរិក (៥៣ភាគរយ)។ នេះបើតាមសម្តីរបស់អ្នកឆ្លើយតបទាំងនោះ៕

ប្រភពៈបរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...