30c20d95 472c 4d52 88b5 1d9b2a6ee199

ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ហាយ​ប្រ៊ី​ដ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​៨​ផ្ទាំង​

    ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​៨​ផ្ទាំង​បាន​រង​ការខូចខាត​បាក់​រាយប៉ាយ​ពេញ​ផ្លូវ ដោយ​សារតែ​យុវជន​២​នាក់​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​ហាយ​ប្រ៊ី​ដ​ក្នុង​ល្បឿន​លឿន​បុក​រះ​ធ្លាយ​ពី​ផ្លូវ​ម្ខាង​ទៅ​ផ្លូវ​ម្ខាង​ទៀង សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។​

     គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​៣៣៤ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ហាយ​ប្រ៊ី​ដ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-9636 បើកបរ​និង​រួម​ដំណើរ​មាន​គ្នា​២​នាក់​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ​បើក​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ ។​

    ពេលមកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ បុក​រះ​រនាំង​ដែក​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង បាក់​ចំនួន​៨​ផ្ទាំង​រាយប៉ាយ​ពេញ​ផ្លូវ សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាងដំណំ​។​

     ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្ចើ​ការវាស់វែង និង​យក​រថយន្ត​បង្ក​រួមទាំង​អ្នកបើករថយន្ត​ទាំង​២​នាក់ ទៅ​ការិយាល័យ​ចរាចរណ៍​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់