Thierry Henry ចាប់អារម្មណ៍តំណែងគ្រូបង្វឹកនៅក្លឹប Aston Villa បន្ទាប់ពីក្លឹបនេះបណ្តេញលោក Steve Bruce ចេញ

        លោក Thierry Henry ​ពិតជាចាប់អារម្មណ៍ចំពោះ​ការ​ងារនៅ​ក្លឹប Aston Villa ប៉ុន្តែ​ត្រូវ​រង់ចាំរយៈពេល​ពីរ​សប្តាហ៍​សិនមុន​នឹង​ទទួល​បាន​តំណែង​នេះ។

        អតីត​វីរបុរស​ Arsenal​ រូបនេះគឺជា​បេក្ខភាពដំបូង​នៅពេល​ក្លឹប Villa ផ្តល់​ការងារដល់​គ្រូបង្វឹក​ផ្សេងកាលពីខែកក្កដា​ក្នុងពេល​ដែល Henry ចាកចេញពី​ការ​ងារនៅ​ទូរទស្សន៍ Sky Sports ។

        បើទោះបីជាមានព័ត៌មានថា ក្លឹប Aston Villa កំពុង​ពិចារណា​ពីលទ្ធភាព​នាំយក​អ្នក​ចាត់​ការលោក Rafa Benitez ក៏ដោយ ប៉ុន្តែ​ទំនាក់ទំនង​មិនល្អរវាង​លោក Purslow និងលោក Benitez អាចជា​ចំណុច​ជាប់គាំង។

        ក្លឹប Aston Villa បានបណ្តេញគ្រូបង្វឹក​លោក Steve Bruce ចេញពីតំណែងកាល​ពីថ្ងៃពុធ​ខណ:ពេល​អ្នក​គាំទ្រ​បានផ្ទុះកំហឹងកាន់តែខ្លាំង​ឡើង​ បន្ទាប់ពី​ក្រុម Aston Villa ឈ្នះ​ត្រឹមតែ១ប្រកួតប៉ុណ្ណោះ​ក្នុង​ចំណោម​១០​ប្រកួត​។

        នៅ​ពេល​នេះ​ម្ចាស់​ក្លឹប Villa លោក Nassef Sawiris និងលោក Wes Edens ចាត់តាំងនាយកប្រតិបត្តិថ្មី​លោក Christian Purslow ឲ្យ​ទទួល​ខុសត្រូវ​ មុន​ពេល​ជួបប្រកួត​ជាមួយ​ក្រុម Swansea នៅ​ថ្ងៃទី​២០​ខែតុលា​ ជា​ការប្រកួត​ដំបូង​ បន្ទាប់ពី​ការ​សម្រាក​សម្រាប់ការប្រកួត​លក្ខណៈអន្តរជាតិ៕

adverise with khmeread