លោក Jurgen Klopp រិះគន់ខ្សែប្រយុទ្ធពីរនាក់ និងបន្ទោសរូបលោកផងដែរ បន្ទាប់ពី Liverpool ប្រកួតចាញ់ Napoli

          អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បាន​រិះគន់​ក្រុម​របស់​លោក​ដែល​បង្កើត​ភាពតឹងតែងក្នុង​ការ​ប្រកួត​ដោយ​ខ្លួន​ឯង ខណៈ​ពេល​​ប្រកួត​ចាញ់​ក្រុម Napoli ១-០ នៅ​ក្របខណ្ឌ​ CL។

          ក្រុម​​ Liverpool មាន​ឱកាសរកគ្រាប់បាល់ ​ប៉ុន្តែ​ធ្វើ​មិន​បាន​ល្អ​ មុន​ពេល​កីឡាករ Lorenzo Insigne រកបាន​គ្រាប់​បាល់នៅនាទី​ទី​៩០​ ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ Napoli ឈ្នះ​ការ​ប្រកួត​នេះ។

          លទ្ធផល​នេះធ្វើ​ឲ្យ​ក្រុម Liverpool ស្មើ​ពិន្ទុ​ជាមួយ​ក្រុម PSG នៅ​ក្នុង​ពូល C ប៉ុន្តែ​តាមពីក្រោយ​ក្រុម Napoli ហើយ​លោក Klopp បាននិយាយថា ចលនារត់​​របស់ខ្សែប្រយុទ្ធ​គឺជា​ផ្នែក​សំខាន់​នៃ​បញ្ហា​ក្នុង​ការ​ប្រកួត​កាលពី​យប់​ថ្ងៃពុធ។

          លោកបាន​និយាយថា​”ពេលខ្លះ​ Firmino បណ្តើរបាល់​វែងពេក ឬពេល​ខ្លះ Sadio Mane រត់​ឆ្ងាយ​ពេក។ នៅពេល​មាន​រឿងបែប​នេះ យើង​មិន​អាចបង្កើត​ឱកាស​បាន​ទេ។ ខ្សែបម្រើនិង​ខ្សែការពារព្យាយាម​ឡើង​ទៅលើ​ដែរ​ ប៉ុន្តែ​យើង​បាត់បង់បាល់​ ហើយ​ត្រូវ​ត្រឡប់​ទៅ​ទិសដៅផ្សេង។ វាពិតជា​តឹងតែង ប៉ុន្តែយើងបាន​ធ្វើ​ឲ្យ​មាន​ភាព​តឹងតែងក្នុងការ​ប្រកួត​នេះ​ដោយ​ខ្លួន​ឯង”។

          លោក Klopp ក៏បាន​ស្តីបន្ទោស​ខ្លួន​លោកចំពោះ​បរាជ័យនេះផងដែរ។លោកបា​ននិយាយថា “មួយផ្នែក​នៃទម្រង់លេងនេះគឺជា​កំហុស​របស់ខ្ញុំ។ ខ្ញុំ​ត្រូវ​ការពេលមួយយប់​ ដើម្បី​ទស្សនាការប្រកួតនេះឡើង​វិញ​ ប៉ុន្តែ​មើល​ទៅវាមិន​សម​ចឹងទេ”៕

adverise with khmeread