Ross Barkley ពេញចិត្តការបង្វឹករបស់លោក Sarri និងអះអាងថា ខ្លួនមានការរីកចម្រើន

          កីឡាករ Ross Barkley ជឿថា ខ្លួន​អាចនឹង​បង្ហាញទេពកោសល្យ​​ពិតប្រាកដ​ បន្ទាប់ពីអះអាងថា ខ្លួន​មិនដែល​ទទួលបាន​ការ​បង្វឹក​ច្រើន​ពីមុន​មក​ដូច​ជា​ពេល​ធ្វើការងារជាមួយ​លោក Maurizio Sarri ទេ។

          Barkley អាចលេងជាថ្មីទៀត បន្ទាប់ពី​មាន​របួស​សរសៃ​ពួរ​ធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ក្តីសង្ឃឹមនឹងការ​វិលត្រឡប់​មក​កាន់​ទីលាន​ នៅពេលផ្ទេរពីក្លឹប Everton មក​កាន់ក្លឹប Chelsea កាល​ពីខែ​មករា​។

Ads by

          កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​ស្ថិតក្នុងចំណោម​កីឡាករ​មួយចំនួន​ដែល​រីកចម្រើន​ក្រោមការដឹកនាំ​របស់​គ្រូបង្វឹក​អ៊ីតាលីលោក Sarri ​​ចាប់តាំងពី​លោកត្រូវ​បាន​តែង​តាំង​កាល​ពីរដូវក្តៅ។

Barkley ជឿថា ខ្លួន​ប្រហែលជា​អាចក្លាយ​ជា​កីឡាករ​ល្អជាង​នៅ​ពេលនេះ ប្រសិនបើ​បាន​ធ្វើការងារ​ជាមួយ​លោក Sarri ឆាប់ជាងនេះ។ ខ្សែបម្រើរូបនេះបាននិយាយថា “​ទស្សនវិស័យ​របស់​លោក Sarri បានជួយ​ខ្ញុំច្រើន​ ពីព្រោះ​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំមិន​បានទទួល​បានការបង្ហាត់បង្ហាញ​ច្រើនទេ ហើយ​ខ្ញុំដល់​វ័យ​ដែល​អាចយល់ពីបាល់ទាត់ច្រើនជាងមុន ​ខ្ញុំ​ដឹងពីសារៈសំខាន់​នៃយុទ្ធសាស្ត្ររបស់គ្រូបង្វឹក​នីមួយៗ។

          Barkley បានបន្តថា “​ខ្ញុំមាន​អារម្មណ៍​ថា ខណៈរដូវកាល​បន្តទៅមុខ ខ្ញុំ​នឹង​បន្ត​រីកចម្រើន។ ខ្ញុំនឹង​បង្ហាញ​ច្រើនទៀតពីអ្វីដែល​ខ្ញុំ​អាចធ្វើបាន​”៕

adverise with khmeread