Naby Keita ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបន្ទាប់ពីមានបញ្ហាខ្នងអំឡុងពេល Liverpool ប្រកួតជាមួយក្រុម Napoli

          កីឡាករ Naby Keita ត្រូវបាន​បញ្ជូន​ទី​កាន់មន្ទីរពេទ្យ​កាល​ពីយប់ថ្ងៃពុធ​ បន្ទាប់ពី​កីឡាកររូបនេះមាន​បញ្ហា​របួស​ខ្នង​ ក្រោយពេលក្រុម​ Liverpool ប្រកួត​ចាញ់​ក្រុម Napoli នៅ​ក្របខណ្ឌ​​ CL។

          ខ្សែបម្រើ​សញ្ជាតិហ្គីណេ​រូបនេះត្រូវ​បានសែង​ចេញពីទីលាន​នៅ​នាទី​ទី​២០​បន្ទាប់ពី​ទទួល​ការព្យាបាល​យ៉ាងយូរ​បន្ទាប់ពីប៉ះបង្គិចជាមួយ​កីឡាករ Lorenzo Insigne ដែល​រកបាន​គ្រាប់បាល់ជួយឲ្យ​ក្រុម​ Napoli ទទួលបានជ័យជំនះ ។

អ្នក​ចាត់ការ​របស់ Liverpool លោក Jurgen Klopp មិន​​ផ្តល់​ព័ត៌មាន​ថ្មី​ជុំវិញ​បញ្ហា​របួស​របស់​ Keita ទេនៅ​ពេល​សួរ​នាំ​អំពី​កីឡាករ​រូបនេះ​ក្នុង​សន្និសីទមួយ​ក្រោយពេល​ប្រកួត​ ប៉ុន្តែនៅពេល​នេះ មាន​ព័ត៌មានថា Keita ត្រូវ​បាន​បញ្ចូល​ទៅកាន់​មន្ទីរពេទ្យហើយ។

          មិនទាន់មាន​ការ​បញ្ជាក់ថា តើ​ Keita នឹងអាចបង្ហាញមុខ​សម្រាប់ការប្រកួត​ជាមួយ​ក្រុម​ Man Utd នៅ​ថ្ងៃអាទិត្យ​នេះ​ឬយ៉ាងណាទេ៕

adverise with khmeread