ទូរស័ព្ទនៅអាមេរិកសឹងទាំងអស់លោត "Presidential Alert" លើអេក្រង់ ខណៈអាជ្ញាធរកំពុងសាកល្បងប្រព័ន្ធជូនដំណឹងអំពីគ្រាអាសន្នផ្សេងៗ

ទូរស័ព្ទដៃជាង ២០០ លានគ្រឿងនៅអាមេរិកសុទ្ធតែទទួលបានការតេស្ដជូនដំណឹង (Notification) របស់ប្រធានាធិបតីត្រាំទាំងអស់។

ការសាកល្បងនោះ គឺត្រូវបានរចនាឡើងដើម្បីពិនិត្យមើលថាតើប្រព័ន្ធគមនាគមន៍ប្រកាសអាសន្នដែលមិនប្រើពីមុន ដំណើរការត្រឹមត្រូវដែរឬអត់។

មិនដូចជាការជូនដំណឹងផ្សេងទៀតទេ ដូចជាការព្រមានពីគ្រោះធម្មជាតិជាដើម អ្នកនឹងគ្មានវិធីណាដើម្បីបញ្ឈប់សារជូនដំណឹងរបស់ត្រាំឡើយ ដរាបណាអ្នកត្រូវបិទទូរស័ព្ទ ឬបិទអ៊ីនធឺណេតទូរស័ព្ទចោលតែម្ដង។

មនុស្សមួយចំនួនបានហៅវាថា "Trump Alert" ប៉ុន្ដែមេដឹកនាំអាមេរិកមិនបានយកខ្លួនមកពាក់ព័ន្ធនឹងរឿងនេះទេ។

ផ្ទុយទៅវិញ ព្រឹត្ដិការណ៍នៅទូទាំងប្រទេសកំពុងដំណើរការដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (Fema) ដែលអាចគ្រប់គ្រងប្រព័ន្ធជូនដំណឹងនេះដោយផ្ទាល់បាន ប្រសិនបើការជូនដំណឹងពិតប្រាកដមួយនេះ ត្រូវបានបញ្ជាដោយប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនោះ។

ហើយការប្រើប្រព័ន្ធជូនដំណឹងមួយនេះ គឺប្រើសម្រាប់តែគោលបំណងសារព្រមានធំៗបីប៉ុណ្ណោះ គឺរួមមាន ការវាយប្រហារមីស៊ីល អំពើភេរវកម្ម និងគ្រោះធម្មជាតិ។

ហើយចំពោះការជូនដំណឹងនោះ គឺគេបង្ហាញយ៉ាងដូច្នេះថា "នេះគឺជាការសាកល្បងប្រព័ន្ធប្រុងប្រយ័ត្នពេលមានអាសន្នឥតខ្សែ (Wireless) របស់ជាតិប៉ុណ្ណោះ។ មិនមានសកម្មភាពត្រូវធ្វើឡើយ"។

ហើយចំពោះការជូនដំណឹង ឬ Notification លើទូរស័ព្ទដៃត្រូវបានអនុម័តក្នុងច្បាប់ក្នុងឆ្នាំ ២០១៥ ដោយនិយាយថា វាអាចជូនដំណឹងយ៉ាងហោចណាស់ម្ដងរៀងរាល់ ៣ ឆ្នាំ។

បន្ទាប់ពីការជូនដំណឹងនោះ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបញ្ចេញមតិចម្រុះ ទាំងសរសើរ និងត្អូញត្អែរ៕


 

adverise with khmeread
tiger
Loading ad ...