ពិធីការិនីអានព័ត៌មានអាមេរិកច្រឡំអានពាក្យ "កំពុងតស៊ូ" ទៅជា "កំពុងផោម" ផ្អើលអ្នកទស្សនា ខណៈកំពុងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍

ពាក្យផោម (Farting) និងពាក្យតស៊ូ (fighting) ប្រហែលជាពាក្យតែមួយ?

ពិធីការិនីរបស់ទូរទស្សន៍ MSNBC បានផ្សាយផ្ទាល់ព័ត៌មានមួយដែលឱ្យនាងមិនអាចបំភ្លេចបាន បន្ទាប់ពីច្រឡំនិយាយពាក្យផោម (Farting) ជំនួសឱ្យពាក្យតស៊ូ (fighting) លើកម្មវិធីផ្សាយផ្ទាល់របស់ទូរទស្សន៍ទៅវិញ។ ពិធីការិនីរូបនោះឈ្មោះ Stephanie Ruhle បានកំពុងរាយការណ៍លើករណីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា នៅពេលកំហុសដ៏គួរឱ្យអាម៉ាស់នេះបានកើតឡើង។

Stephanie ក៏បានធ្វើការសុំទោសភ្លាមៗផងដែរពេលនិយាយខុស ប៉ុន្ដែនាងពិបាកក្នុងការរក្សាទឹកមុខឱ្យស្មើណាស់ ដោយសារតែនិយាយពាក្យខុសធ្ងន់ធ្ងរពេក ខណៈដែលកំពុងផ្សាយផ្ទាល់៕
 

 

adverise with khmeread