adverise with khmeread 5f6b655b 04f8 4bf2 b40a 4428597b322b

រថយន្ត​៣​គ្រឿង​បុក​គ្នា​បន្តបន្ទាប់​បណ្តាល​ឲ្យ​កម្មករ​ស្លាប់​ម្នាក់​របួស​២៦​នាក់​

       ព្រះសីហនុ ៖ រថយន្ត ៣​គ្រឿង រួមមាន​មាន​រថយន្ត​កុងតឺន័រ រថយន្ត​កូរ៉េ​ដឹក​គ្រឿងសំណង់ និង​រថយន្ត​ដឹក​កម្មករ បាន​បុក​បន្តកន្ទុយ​គ្នា​នៅលើ ផ្លូវជាតិ​លេខ​៤​បណ្តាល​ឲ្យ​កម្មករ​ម្នាក់ រងរបួស​ធ្ងន់​៨​នាក់​(​ស្រី​៦​នាក់​) និង​របួសស្រាល​១៨​នាក់​(​ស្រី​១៧​នាក់​)​។​

    គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ ៧​យប់​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦​នេះ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិសាស្ត្រ​អូរ​ត្រាវ ស្រុក​ព្រៃនប់ ។​

    សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ មានកម្ម​ករ​ដែល​បាន​រងរបួស ត​រូ​វ​បាន​រថយន្ត​សង្គ្រោះ​ជាច្រើន​គ្រឿង ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​ដើម្បី​ជួយសង្គ្រោះ​។​

​ក្នង​ហេតុការណ៍​នេះ មានការ​កក់ស្ទះ​យ៉ាងខ្លាំង​នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្ត​ខ្លះ​ធ្លាក់ ពីលើ​ផ្លូវ ខណៈ​រថយន្ត​កុងតឺន័រ​បាន​រេ​បាំង​កាត់​ទទឹងផ្លូវ​។​

     ជាមួយគ្នានេះដែរ សមត្ថកិច្ច បាន​អំពាវនាវ​ដល់​អ្នកដំណើ​រ ដែល​ឆ្លងកាត់​កន្លែងកើតហេតុ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់