តើអ្នកគួរដាក់បឺរនៅក្នុងកាហ្វេដែរទេ?

ប្រសិនបើគំនិតក្នុងការថែមបឺរចូលទៅក្នុងកាហ្វេរបស់អ្នកហាក់បីដូចជារឿងគួរឱ្យអស់សំណើច ប្រាប់ទៅអ្នកចូលចិត្តផឹកកាហ្វេពីរបៀបមិនធម្មតានេះទៅថា វាគឺជា "កាហ្វេការពារគ្រាប់"។ មានមូលហេតុជាច្រើន ដែលអ្នកគួរពិចារណាផឹកកាហ្វេលាយជាមួយនឹងបឺរ ប៉ុន្ដែអ្នកក៏ត្រូវឆុងវាឱ្យត្រូវរបៀបដែរ។

របៀបដែលគេឆុងកាហ្វេបឺរ គឺអ្នកត្រូវការកាហ្វេមួយកែវ បន្ទាប់មកថែមប្រេងដូងមួយស្លាបព្រាបាយ និងបឺរលាយបញ្ចូលគ្នារួចពិសាជាការស្រេច។

មូលហេតុ? 
១. ជួយឱ្យឆាប់មានកម្លាំង។
២. ជំរុញប្រព័ន្ធរំលាយអាហារ
៣. ជំរុញមុខងារខួរក្បាល
៤. រសជាតិប្រសើរជាងកាហ្វេធម្មតា
៥. ជារបបអាហារមួយល្អសម្រាប់អ្នកនៅពេលព្រឹក
៦. អាចជំនួសអាហារបាន
៧. ទទួលបានខ្លាញ់ឆ្អែត
៨. សម្បូរកាល់ឡូរី។

* ប្រការគួរជៀសវៀង
- ប្រសិនបើចង់ពិសាកាហ្វេបឺរ ត្រូវប្រាកដថាអ្នកឆុងបានត្រឹមត្រូវតាមក្បួនខ្នាត។
- មិនត្រូវយកវាមកជំនួសអាហារពេលព្រឹកទាំងស្រុង។
- ត្រូវប្រាកដថាអាហាររបស់អ្នកបរិភោគមានសារធាតុចិញ្ចឹមតុល្យភាពគ្នា និងមិនត្រូវផឹកភេសជ្ជៈអ្វីផ្សេងទៀតទេ។
- ត្រូវប្រាកដថា អ្នកទទួលទានជាតិខ្លាញ់ឆ្អែតពីកាហ្វេបឺររួច មិនត្រូវបរិភោគជាតិខ្លាញ់ផ្សេងក្នុងមួយថ្ងៃនេះទេ។
- ជាតិកាហ្វេអ៊ីននឹងស្ថិតក្នុងរាងកាយរបស់អ្នកច្រើនម៉ោង ដូច្នេះត្រូវរង់ចាំយ៉ាងហោចណាស់ ៦ ម៉ោងក្រោយមុននឹងពិសាកាហ្វេបន្ថែមទៀត។
- ប្រសិនបើអ្នកបន្ថែមប្រេងដូងត្រូវយកប្រេងដូងញី ឬ Virgin Coconut Oil។
- ចំណែកឯបឺរវិញ មានតែបឺរ Grass-fed Butter ទេ ដែលល្អសម្រាប់អ្នកលាយជាមួយនឹងកាហ្វេផឹក៕

adverise with khmeread

អ្នកនឹងចូលចិត្ត