អង់គ្លេសប្រាប់ក្រុមហ៊ុនចិនឱ្យប្រមូលយកឧបករណ៍ពិនិត្យមើលគភ៌ ក្រោយធ្វើតេស្តខុសផ្អើលពេញអង់គ្លេស

ឧបករណ៍ពិនិត្យមើលគភ៌ឌីជីថលជាង ៥៨.០០០ ដើម ត្រូវបានប្រាប់ឱ្យប្រមូលត្រឡប់ទៅវិញ បន្ទាប់ពីឧបករណ៍ខ្លះបានប្រាប់ខុសទៅស្ត្រីថាពួកគេរំពឹងមានគភ៌។ នេះបើយោងតាមសារព័ត៌មាន BBC ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៥តុលា។

ស្ត្រីដែលបានទិញឧបករណ៍ពិនិត្យមើលគភ៌ឌីជីថលម៉ាក Clear & Simple ផលិតដោយក្រុមហ៊ុន Guangzhou Wondfo Biotech កំពុងត្រូវបានណែនាំឱ្យយកវាត្រឡប់ទៅវិញ។

ទីភ្នាក់ងារត្រួតពិនិត្យឱសថនិងផលិតផលថែទាំសុខភាព "លើកទឹកចិត្តយ៉ាងខ្លាំង" ឱ្យស្ត្រីរាយការណ៍ពីបញ្ហាជាមួយនឹងឧបករណ៍ពិនិត្យមើលគភ៌នេះ ដែលកំពុងចែកចាយលក់នៅទូទាំងចក្រភពអង់គ្លេស។

សេចក្តីជូនដំណឹងស្តីពីការហៅត្រឡប់យកវិញពីក្រុមហ៊ុនផលិតនេះ ដែលចុះកាលបរិច្ឆេទថ្ងៃទី ១ ខែកញ្ញាបាននិយាយថា ការធ្វើតេស្តពិសោធន៍ជាក់លាក់គឺ "ចេញនូវលទ្ធផលមានគភ៌ខុសមួយចំនួន" ។

លោកវេជ្ជបណ្ឌិត Duncan McPherson នាយកផ្នែកវេជ្ជសាស្រ្តនៃទីភ្នាក់ងារត្រួតពិនិត្យឱសថនិងផលិតផលថែទាំសុខភាពរបស់ចក្រភពអង់គ្លេសបាននិយាយថា "សុវត្ថិភាពរបស់អ្នកជំងឺគឺជាអាទិភាពខ្ពស់បំផុតរបស់យើង។ យើងសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់គ្រប់គ្នាឱ្យរាយការណ៍ពីបញ្ហាណាមួយជាមួយផលិតផលនេះឬជាទូទៅជាមួយឧបករណ៍វេជ្ជសាស្រ្តណាមួយទៅគម្រោងពណ៌លឿងរបស់យើង។ ប្រសិនបើអ្នកមានសំណួរអំពីការប្រើឧបករណ៍ពិនិត្យមើលគភ៌ឌីជីថល សូមនិយាយទៅកាន់អ្នកជំនាញថែទាំសុខភាពរបស់អ្នក"។

ទីភ្នាក់ងារសុខភាពជាតិ NHS បានណែនាំថា លទ្ធផលវិជ្ជមាននៅក្នុងកាលៈទេសៈធម្មតាគឺស្ទើរតែត្រឹមត្រូវទាំងអស់ ហើយលទ្ធផលនៃការធ្វើតេស្តអវិជ្ជមាន គឺមិនអាចជឿទុកចិត្តបានទេ៕

ឧបករណ៍ពិនិត្យមើលគភ៌ឌីជីថលម៉ាក Clear & Simple ផលិតដោយក្រុមហ៊ុន Guangzhou Wondfo Biotech កំពុងត្រូវបានណែនាំឱ្យយកវាត្រឡប់ទៅវិញ

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...