មិនដែលដឹងសោះ! បុរសនិងនារីជប៉ុនស្ទើរទាំងអស់និយាយថាមើលរឿងសិចជប៉ុនរាល់ថ្ងៃខានមិនបានទេ ព្រោះធ្វើការងារស្ត្រេសពេក ហើយនារីជប៉ុនសឹងគ្រប់គ្នានិយាយថា បើគេហ៊ានឱ្យថ្លៃ មិនខ្លាចនឹងថតសិចទេ

គណនីយូធូបដ៏ល្បីមួយឈ្មោះ AsianBoss បានដើរសម្ភាសន៍ប្រជាជនជប៉ុនថាតើពួកគេគិតយ៉ាងណាចំពោះរឿងសិចជប៉ុនរបស់ពួកគេ។ ហើយចម្លើយរបស់ពួកគេ គឺគួរឱ្យភ្ញាក់ផ្អើលបំផុត។

ដំបូងម្ចាស់គណនីយូធូបមួយរូបបានសួរសំណួរទីមួយថាតើពួកគេធ្លាប់មើលរឿងសិចដែរឬទេ ហើយនេះគឺជាចម្លើយរបស់ពួកគេ។

ក្នុងវីដេអូពួកគេបាននិយាយគ្នាយ៉ាងដូច្នេះថា ៖

ម្ចាស់គណនីសួរ៖ "តើលោកធ្លាប់មើលរឿងសិចដែរឬទេ? "។
បុរសជប៉ុន៖ "បាទ ធ្លាប់ៗ"។
នារីជប៉ុន៖ "ចា៎ធ្លាប់"។

ម្ចាស់គណនីសួរ៖ "តើមើលច្រើនដងទេ?"។
នារីជប៉ុន៖ "ចា៎ជារឿយៗ។ ខ្ញុំមិនប្រាកដថាមើលវាប៉ុន្មានដងទេ ដូច្នេះមិនជារឿយៗឡើយ"។
បុរសជប៉ុន៖ "មើលច្រើនដង រៀងរាល់ថ្ងៃ"។

ម្ចាស់គណនីសួរ៖ "តើអ្នកគិតម៉េច ដែលប្រុសមើលរឿងសិច?"។
នារីជប៉ុន៖ "ខ្ញុំគិតថាសិចឆ្លុះបញ្ចាំងពីភាពរវើរវាយផ្លូវរបស់បុរស"។ 
បុរសជប៉ុន៖ "ខ្ញុំមើលរឿងសិចដើម្បីបំបាត់ស្ដ្រេស ហើយលើសពីនោះវាគឺជាតម្រូវការរបស់មនុស្សប្រុស ដូច្នេះយើងត្រូវតែគិតអំពីវា"។

ម្ចាស់គណនីសួរ៖ "តើអ្នកគិតថារឿងសិចជប៉ុនមានប្រជាប្រិយភាពប៉ុនណាដែរ?"។
នារីជប៉ុន៖ "ខ្ញុំគិតថា មិនជាល្បីទេ ដោយសារតែរឿងពីខាងក្រៅរបស់បរទេសគឺល្អជាង"។ នារីជប៉ុនផ្សេងទៀតនិយាយ៖ "មិត្តខ្ញុំម្នាក់ធ្លាប់បង្ហាញរឿងសិចទៅមិត្តអាស៊ីផ្សេងទៀតរបស់នាង ហើយពួកគេបង្ហាញទឹកមុខមិនពេញចិត្ត។ ដូច្នេះខ្ញុំគិតថា វាមិនល្បីសម្រាប់ប្រទេសខាងក្រៅទេ"។
បុរសជប៉ុន៖ "ខ្ញុំគិតថារឿងសិចពីលោកខាងលិចមានច្រើនជាង ហើយមានលក្ខណៈសាហាវៗជាង ដែលជាមូលហេតុរឿងគេពេញនិយមជាង"។

ម្ចាស់គណនីសួរ៖ "តើអ្នកដឹងទេថា រឿងសិចជប៉ុនល្បីនៅខាងក្រៅប្រទេស?"។
នារីជប៉ុន៖ "មែនក៏អី! ហេតុអ្វីបានល្បីយ៉ាងហ្នឹង? (ម្ចាស់គណនីសួរហេតុអ្វីបានអ្នកគិតថាមិនល្បី) ប្រហែលជាពួកគេចូលចិត្តស្រីជប៉ុនហើយមើល៎ទៅ"។
បុរសជប៉ុន៖ "ខ្ញុំមិនដែលខ្វល់ពីរឿងហ្នឹងផង។ (ម្ចាស់គណនីសួរ៖អ៊ីចឹងអ្នកគិតថាប្រជាជនជប៉ុនគិតពីរឿងហ្នឹងទេ?) អ្នកអាចគិតថារឿងជប៉ុនល្បីក្រៅស្រុក ដោយសារតែពួកគេមានមិត្តភក្តិជាជនជាតិបរទេស"។

ម្ចាស់គណនី AsianBoss ក៏បានសួរសំណួរចាប់អារម្មណ៍ជាច្រើនទៀតដល់ពួកគេផងដែរ គឺថាតើពួកគេនឹងថតរឿងសិចទេ ប្រសិនបើគេឱ្យប្រាក់ច្រើន។ នារីជប៉ុនទាំងនោះបាននិយាយថា ២០ ភាគរយទៅ ៤០ ភាគរយពួកគេនឹងថត ប្រសិនបើអ្នកថតរឿងឱ្យប្រាក់ពួកគេពី ១ ម៉ឺនដុល្លារទៅ ២ ម៉ឺនដុល្លារក្នុងមួយរឿង។ ចំណែកបុរសវិញក៏ដូចទៅនឹងនារីជប៉ុនដែរ៕


 

adverise with khmeread