adverise with khmeread 85062474 f037 44d3 9d11 bb69f627ec93

ប​ញ្ចូ​ន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​មន្ត្រី​យោធា​ម្នាក់​បាញ់បោះ​សេរី​លើ​អ្នករត់ម៉ូតូឌុប​

    ​ ភ្នំពេញ ​៖ កម្លាំង​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ បា​នប​ញ្ចូ​ន​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច ហើយ​ឈានដល់​ការផ្ទុះអាវុធ​ចំនួន​មួយ​គ្រាប់ ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​យោធា​ស័ក្តិ​៤​ម្នាក់ ទៅលើ​អ្នករត់ម៉ូតូឌុប មក​តុលាការ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ កាល​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៦​។​

     គ្រោះថ្នាក់​ចរាចរណ៍​និង​បណ្តាលអោយ​ផ្ទុះអាវុធ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៨៖៤០​នាទី​យប់​ថ្ងៃទី​ ២៧ ​ខែកុម្ភៈ​ឆ្នាំ ​២០១៦ ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​

     បុរស​ជា​ជនរងគ្រោះ​មានឈ្មោះ  រៀម ឃួន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1I 2354​ ស្ថិត​តាម​បណ្តោយ​ផ្លូវ ​២៧១ ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​

     ចំណែកឯ​ជនសង្ស័យ​ដែលជា​មន្ត្រី​យោធា​ឈ្មោះ អ៊ុង គីមហេង អាយុ ៣១ ឆ្នាំ ជិះ​រថយន្ត​លិចស៊ី​ស ​330​ ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ ​02  2-6882​។​

     បច្ចុប្បន្ន​ជនសង្ស័យ​ជា​មន្ត្រី​យោធា​រូបនេះ​ត្រូវបាន​សាកសួរ របស់លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​ពិនិត្យ​ឯកសារ ដើម្បី​ឈានដល់​ការចោទប្រកាន់​ឬ​មិន​ចោទប្រកាន់​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់