ធ្លាប់តែឮគេនិយាយលេងថាច្រកខ្យល់លក់! នៅនូវែលសេឡង់មានខ្យល់បរិសុទ្ធច្រកកំប៉ុងមែនទែន លក់ថ្លៃដល់ក មួយយួរតម្លៃជិត ១០០ ដុល្លារ

ខ្យល់បរិសុទ្ធជាកំប៉ុងរបស់ប្រទេសនូវែលសេឡង់កំពុងបង្កឱ្យមានការផ្ទុះកំហឹង បន្ទាប់ពីត្រូវបានគេដាក់លក់មួយយួរ (មាន៤កំប៉ុង) តម្លៃជិត ១០០ ដុល្លារ។

បួនកំប៉ុងនៃខ្យល់បរិសុទ្ធ Pure Fresh New Zealand Air ត្រូវបានគេដាក់ក្នុងតម្លៃ ៩៨,៩៩ ដុល្លារនៅហាងទំនិញមួយដែលមានកាតព្វកិច្ចផ្ដល់ជូនមិនគិតថ្លៃនៅព្រលានយន្តហោះអន្តរជាតិ Auckland។

រូបភាពនៃកំប៉ុងខ្យល់បរិសុទ្ធ ដែលបញ្ចុះតម្លៃ ២០ ភាគរយដល់អ្នកទិញត្រូវបានចែករំលែកលើបណ្ដាញសង្គមដោយអ្នកកាសែត Damian Christie កាលពីថ្ងៃព្រហស្បតិ៍។

អ្នកកាសែតនោះបានសរសេរនៅបណ្ដាញសង្គមរបស់ខ្លួនថា "អ្នកលេងសើចឆ្កួតយ៎ដាក់ខ្ញុំមែន។ ៩៨ ដុល្លារ ដូច្នេះមិនមែនជាអំណោយពញ្ញាក់អារម្មណ៍មួយដ៏គួរឱ្យស្រឡាញ់ទេអ៊ីចឹង"។

ដោយឡែកខ្យល់បរិសុទ្ធនេះ ដែលលក់នៅលើវេបសាយ Kiwiana គឺមានចំណុះ ៥ លីត្រលក់ក្នុងតម្លៃ ៣៤,៥០ ដុល្លារក្នុងមួយកំប៉ុង៕
 

adverise with khmeread