ក្មេងស្រីស៊ុយអែតអាយុ ៨ ឆ្នាំឃើញស្អីលៀនឆ្កុយកណ្តាលបឹងស្មានតែឈើ លុយទឹកទៅដកមើល បែរជាឃើញដាវបុរាណអាយុ ១៥០០ ឆ្នាំ!

ក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់បានរកឃើញដាវបុរាណនៅមុនសម័យស្តេច Viking ខណៈកំពុងហែលទឹកនៅក្នុងបឹងមួយក្នុងប្រទេសស៊ុយអែតអំឡុងរដូវក្តៅ។ នេះបើយោងតាមសារព័ត៌មាន BBC ផ្សាយកាលពីថ្ងៃសុក្រទី៥តុលា។

កុមារី Saga Vanecek បានរកឃើញដាវបុរាណនៅបឹង Vidostern ខណៈកំពុងស្ថិតនៅផ្ទះវិស្សមកាលរបស់នាងនៅឯស្រុក Jonkoping។

ដាវនេះដំបូងឡើយត្រូវគេរាយការណ៍ថាមានអាយុកាល ១០០០ ឆ្នាំ ប៉ុន្តែអ្នកជំនាញនៅសារមន្ទីរក្នុងស្រុកជឿថាវាអាចមានអាយុកាលប្រហែល ១៥០០ ឆ្នាំ។

លោក Mikael Nordstrom មកពីសារមន្ទីរបាននិយាយថា "អ្នកមិនមែនចេះតែដើរជាន់ដាវនៅក្នុងបឹងរាល់ថ្ងៃទេ!" ។

កម្រិតទឹកបឹងនៅគ្រានេះគឺមានកម្រិតទាបខ្លាំង ដោយសារគ្រោះរាំងស្ងួត ដែលហេតុនេះហើយទើបកុមារី Saga បានរកឃើញអាវុធបុរាណនេះ។

Saga បានប្រាប់វិទ្យុ Sveriges Radio ថា "ខ្ញុំមានអារម្មណ៍ថាដូចជាមានអ្វីមួយនៅក្នុងទឹកហើយដកវាឡើង។ បន្ទាប់មកមានដងមួយ ហើយខ្ញុំបានទៅប្រាប់ឪពុកខ្ញុំថាវាមើលទៅដូចជាដាវ" ។

ឪពុករបស់ Saga លោក Andy Vanecek បានប្រាប់វេបសាយភាសាអង់គ្លេស The Local ថា ដំបូងគាត់គិតថាកូនស្រីរបស់គាត់បានរកឃើញឈើឬមែកឈើខុសពីធម្មតានៅក្នុងទឹក។

ទាល់តែក្រោយពេលគាត់សួរមិត្តភក្តិឱ្យជួយមើល ទើបគាត់ដឹងថាវាជាដាវបុរាណ។ 

សារមន្ទីរក្នុងស្រុក ដែលឥឡូវបានរក្សាទុកដាវនេះ បាននិយាយថា ដាវបុរាណនេះគឺរក្សារូបរាងដើមបានយ៉ាងល្អ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត