ឪពុកម្តាយបានត្រឹមឱបក្បាលស្តាយនិយាយមិនចេញ ពេលកូនប្រុសអាយុ ២ ឆ្នាំ ហែកលុយជាង ១០០០ ដុល្លារ ដែលសន្សំទុកសម្រាប់សងបំណុលគេ

អាថ៍កំបាំងនៅពីក្រោយលុយជាង ១ ពាន់ដុល្លារត្រូវបានបាត់ពីគ្រួសារមួយនៅរដ្ឋ Utah របស់អាមេរិក ត្រូវបានដោះស្រាយ នៅពេលលុយរកឃើញក្លាយទៅជាបំណែកៗក្នុងម៉ាស៊ីនកាត់ក្រដាសក្នុងផ្ទះ និងរកឃើញជនទុច្ចរិត គឺជាកូនប្រុសវ័យ ២ ឆ្នាំរបស់ពួកគេ។

លោក Ben និង លោកស្រី Jackee Belnap ខំសន្សំប្រាក់ដើម្បីសងបំណុលឪពុកម្ដាយរបស់ Ben សម្រាប់ការចេញថ្លៃសំបុត្ររដូវកាលបាល់ឱបរបស់សាកលវិទ្យាល័យ University of Utah ។ ពួកគេសន្សំបានប្រាក់ ១.០៦០ ដុល្លារត្រៀមរួចរាល់ដើម្បីស៊កក្នុងស្រោមសំបុត្រទៅហើយ ប៉ុន្ដែបានដើររកលុយសព្វកន្លុកកន្លៀត នៅពេលវាបាត់កាលពីសប្ដាហ៍មុន។

Ben បានប្រាប់ទៅវេបសាយ KSL ដែលជាបុត្រសម្ព័ន្ធរបស់វេបសាយ CNN ថា "ខ្ញុំខំរកតាមធុងសំរាម ហើយនាងស្រែកថា "ខ្ញុំបានរកឃើញវា"។ នាងបានកាន់ត្រដាស់ប្រាក់ដាច់ជាចំរៀកៗ និងនាងនិយាយថា នេះប្រហែលជាលុយដែលយើងបានបាត់"។

ប្ដីប្រពន្ធបានស្ងាត់ច្រងំ និយាយលែងចេញ និងថែមទាំងគិតថា ក្រដាសប្រាក់នេះល្អសម្រាប់បាចក្នុងថ្ងៃមង្គលការរបស់ពួកគេ។

ពួកគេសង្ស័យថា កូនរបស់ពួកគេជាអ្នកធ្វើ ដោយសារតែ Leo កូនរបស់ពួកគេបានធ្វើត្រាប់តាមម្ដាយរបស់ខ្លួន៕

adverise with khmeread

អ្នកនឹងចូលចិត្ត