adverise with khmeread 5fb6afee 33f0 4e3e abac d266ff52392c

ឃាត់​បុរស​ម្នាក់​ចាយលុយ​ខ្មែរ​ក្លែងក្លាយ​បាន​ជិត​១​លាន​រៀល​

      ភ្នំ​ពេ​ញ ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់ ពី​យក​លុ​​យ​ខ្មែរ​ប្រភេទ​ក្រដាស់​មួយ​ម៊ឺ​ន​រៀល សរុប​ជិត​មួយ​លាន​រៀល​ចូល​ទៅលេង​ហ្គេម​បាញ់​ត្រី​មួយកន្លែង​នៅក្នុង​ផ្សារ​សូរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​នា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២​ខែ​មិនា​ឆ្នាំ​២០១៦​នេះ​។​

    ​  តាម​អ្នក​ដែល​ធ្វើការ​នៅ​ក្នង​កន្លែង​ហ្គេម​បាញ់​ត្រី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ចាយ លុយ​ខ្មែរ​រូប​នោះបាន​យកលុយ​ទៅ​កាក់​ដើម្បី​លេង​ហ្គេម​ត្រី។ ពេល​យកលុយ​ទៅ​ទិញ​បាន​ហុច​ក្រដាស់​មួយ​មឺុ​ន​រៀល​ដែលជា​លុយ​ក្លែងក្លាយ​ទៅ​ទិញ​កាក់​។ ឃើញ​ដូច្នេះ​មានការ​សង្ស័យ​គាត់​ក៏បា​នយក លុយ​នោះមក​មើល​ទើប​ដឹងថា​ជា​លុយ​ក្លែងក្លាយ​ក៏​ឃាត់ខ្លួន​រួច​បាន​ហៅ​កម្លា​ង​អាវុធហត្ថ​ខណ្ឌដូនពេញ​យកទៅ​សាកសួរ​និង​បាន​រកឃើញ​លុយ​ក្លែងក្លាយ​ដែលជា​ក្រដាស់​មួយ​មឺុ​ន​រៀល​នៅជាប់​នឹង​ខ្លួន​ជិត​មួយ​លាន​ទៀត ។​

      បន្ទាប់ពី​ឃាត់​នឹង​ឆែក​ឃើញ​រួចមក​កម្លាំង​អាវុធ​ហ្ថ​បានរៀបចំ​សុំ​​ណុំ​រឿង​ដើម្បី​ប​ញ្ជួ​ន​ជន​ដែល​ប្រើប្រាស់​លុយ​ក្លែងក្លាយ​រូបនោះ​ទៅ​កាត់ទោស​តាមផ្លូវ​ច្បាប់​។ ភ្លាមៗ​នោះ​មន្ត្រី​អាវុធហត្ថ​មិនទាន់​បញ្ជាក់​ពី​អត្ត​សញ្ញា​ជនសង្ស័យ​នៅឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់