Southampton ចង់បានខ្សែការពារ Gary Cahill ដើម្បីពង្រឹងប្រព័ន្ធការពារ

        ក្លឹប Southampton ចាប់អារម្មណ៍​ចង់​ផ្ទេរ​ខ្សែការ​ពារ Gary Cahill របស់​ក្លឹប​ឆេលស៊ី​។ Southampton នឹង​ជួប​ជាមួយ​ក្រុម​តោខៀវឆេលស៊ី​នៅ​ចុងសប្តាហ៍​​នេះ​ បន្ទាប់ពីពួកគេ​​ទើបនឹងទទួល​បាន​ជ័យជម្នះ​​១​​ប្រកួត​នៅ​រដូវកាល​នេះ។ 

        មកទល់ពេលនេះ ក្រុម Southampton រក្សាបាន​ឃ្លីនស៊ីត​តែ​ពីរ​លើក​ប៉ុណ្ណោះ​ក្នុង​លីក ហើយ​របូត​គ្រាប់បាល់​នៅ​នាទីចុងម៉ោង​ អំឡុង​ពេល​ប្រកួត​ជា​មួយ​ក្រុម Leicester និង​ស្មើ​ជា​មួយ​ក្រុម Brighton ក្នុង​ទឹកដី។

        កាល​ពី​យប់ថ្ងៃអង្គារ​ ក្រុម​របស់​លោក Mark Hughes ក៏របូត​គ្រាប់បាល់នៅ​នាទី​ចុងម៉ោង​នៅក្របខណ្ឌ Carabao Cup អំឡុង​ពេលប្រកួត​ជាមួយ​ក្រុម Everton ផងដែរ។ ទោះបីជា​យ៉ាងណា ពួកគេមាន​សំណា​ងឆ្លងទៅវគ្គ​បន្ត​ដោយ​សារ​ការទាត់​បាល់​ប៉េណាល់ទី។

        Cahill វ័យ៣២​ឆ្នាំ​ទទួល​បាន​ជោគជ័យ​ច្រើន​ជាមួយ​ក្លឹបឆេលស៊ី ប៉ុន្តែ​បាន​សារភាពថា ខ្លួន​កំពុង​ពិចារណា​ចាកចេញពីក្លឹបនេះនៅ​ខែមករា​​ ដើម្បី​ស្វែង​រក​ឱកាស​បង្ហាញមុខ​ជា​ប្រចាំ៕

adverise with khmeread