លោក Jose Mourinho សារភាពថា Man nUtd ចាប់ផ្តើមមិនបានល្អគ្រប់គ្រាន់

        លោក Jose Mourinho បាន​សារភាព​ថា លទ្ធផល​របស់​ក្រុម Man Utd នាពេល​បច្ចុប្បន្ន​គឺមិន​អាចទទួល​យក​បាន​ទេ។

        ក្រុម Man Utd ដែល​មាន​គម្លាត៩ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​ Man City ​នោះ មិន​ទាន់ស្គាល់ពាក្យ​ថាឈ្នះ​ទេ ក្នុង​៤ប្រកួត​ចុងក្រោយ​ ហើយ​មិន​ទាន់​ឈ្នះ​ក្នុង​ទឹកដី​ចាប់តាំងពី​ឈ្នះ​ក្រុម Leicester ២-១ ក្នុង​ការ​ប្រកួត​បើក​ឆាក​រដូវកាល​ថ្មី។

        តួនាទី​របស់​លោក Mourinho ក៏កំពុងស្ថិតក្រោមការគំរាម​កំហែង​នៅ​មុន​ជំនួប​ជាមួយ​ក្រុម Newcastle ដោយ​គ្រូបង្វឹក​យូណាយធីត​រូបនេះបានសារភាពថា ទម្រង់លេង​បច្ចុប្បន្ន​របស់យូណាយធីត​មិន​ទាន់​ល្អគ្រប់គ្រាន់ទេ។

        នៅពេល​សួរនាំ​ថា តើ​ក្រុម​របស់លោក​មិនល្អគ្រប់គ្រាន់មែនឬយ៉ាងណា​ លោក Mourinho បាន​ឆ្លើយ​ថា “​បាទ! ខ្ញុំ​ទទួល​ស្គាល់”។

        លោក Mourinho បាន​និយាយថា “​យើង​ស្ថិត​ក្នុង​ទីតាំង​មួយ​ដែល​យើង​អាច​ធ្វើ​បាន​ល្អជាងនេះ ហើយ​ការ​ធ្វើបែបនេះ យើង​ត្រូវ​ការ​ពិន្ទុ គឺពិន្ទុ​ដែល​យើង​បាត់បង់​ជាពិសេសក្នុង​ពីរ​ប្រកួត​ចុងក្រោយ​ក្នុងលីក”៕

adverise with khmeread