adverise with khmeread 833c5afd 9c69 49dc a5b0 8a75d2a38b22

ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ​បង្ក្រាប​គ្រឿងញៀន​បាន​១០៣​ករណី​

    ភ្នំពេញ ៖ លោក​ទៀង ច័ន្ទ​សារ ​អធិការ​បូលិស​ខណ្ឌ​ឬ​ស្សី​កែវ​បានបញ្ជាក់​កាលពី​ថ្ងៃទី​១​មីនាឆ្នាំ​២០១៦​ថា ក្នុង រយៈកាល​៣​ឆ្នាំ​មកនេះ បើ​គិត​ចាប់ពី​ឆ្នាំ​២០១៣​រហូត​បំណាច់​ឆ្នាំ​២០១៥ អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​សរុប​ចំនួន​១០៣​ករណី​។​

     លោក​អធិការ​បន្តថា នៅក្នុង​ឆ្នាំ ២០១៣ មាន​១០​ករណី ឆ្នាំ​២០១៤ មាន​៣៨​ករណី និង​ឆ្នាំ​២០១៥ មាន​ចំនួន​៥៥​ករណី​។​ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ស ថ្លា ចំនួន ៥៧៧​កញ្ចប់​ថ្នាំ​ប្រភេទ​គ្រាប់​១៩៨​គ្រាប់​ឃាត់​បាន​មនុស្ស​ប្រុស​ស្រី​២៥០​នាក់​។​

     លោក​ទៀង​​ ច័ន្ទ​សារ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​ជៀសវាង​ឲ្យ​ឆ្ងាយ​នូវ​ការសេព​គ្រឿងញៀន​ព្រោះ​គ្រឿងញៀន​ជា​ថ្នាំ​ម្យ៉ាង​នៅពេលដែល​អ្នក​បាន​ប្រើប្រាស់​វា​អាច​នាំ​អ្នក​ទៅរក​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ ដូចជា​ការ ហិង្សា ឆក់ ប្លន់ លួច ផ្សេងៗ​ជាដើម ដែល​សង្គម​សព្វថ្ងៃ​កំពុងតែ​ស្អប់ខ្ពើម និង​កំពុង​បាន​ព្យាយាម​លុបបំបាត់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់