នារីម្នាក់ត្រូវមិត្តប្រុសវាយធ្វើបាប គំរាមរាល់ថ្ងៃ សុទ្ធតែភ្ជង់ក្បាលនឹងកាំភ្លើង និងបង្ខាំងក្នុងផ្ទះជាច្រើនថ្ងៃ...នាងរកឃើញល្បិចដ៏អស្ចារ្យដើម្បីរំដោះខ្លួន

ស្ដ្រីម្នាក់មានកូនក្រដាសសម្ងាត់មួយជូនទៅពេទ្យសត្វ។ បុគ្គលិកពេទ្យសត្វនៅនៅទីនោះបានអានវា ហើយជឿថាមានអ្វីមួយមិនប្រក្រតីហើយ។ 

ស្ដ្រីរស់នៅរដ្ឋ Florida ម្នាក់នោះបានទទូចសុំមិត្តប្រុសដើម្បីនាំសុនខរបស់នាងមកពេទ្យសត្វដើម្បីមកពិនិត្យសុខភាពរបស់វា។ បន្ទាប់ពីចុះឈ្មោះរួច នាងបានប្រាប់ទៅមិត្តប្រុសរបស់នាងឱ្យទៅមើលសុនខរបស់ពួកគេ ហើយបន្ទាប់មកនាងក៏បានចេញទៅខាងក្រៅឱ្យផុតពីភ្នែកមិត្តប្រុសនាង។

ពីរនាទីក្រោយមក នាងត្រឡប់ទៅបន្ទប់រង់ចាំវិញ ហើយក៏បានប្រគល់កូនក្រដាសសម្ងាត់មួយទៅពេទ្យសត្វទាំងញ័រដៃ។ បន្ទាប់មកនាងក៏បានទៅបន្ទប់ដែលមិត្តប្រុសនាងរង់ចាំវិញ។

នៅពេលដែលអ្នកធ្វើការអានកូនក្រដាសនោះរួច បុគ្គលិកពេទ្យសត្វជឿថាវាគឺជារឿងគ្រោះថ្នាក់ និងបានធ្វើសកម្មភាពភ្លាមៗ។

នៅលើកូនក្រដាសនោះនាងបានសរសេរថា "សូមតេទៅប៉ូលិស។ មិត្តប្រុសរបស់ខ្ញុំគំរាមកំហែងខ្ញុំ។ គាត់មានកំាភ្លើងមួយដើម។ សូមកុំឱ្យគាត់ដឹងឱ្យសោះ"។

បុគ្គលិកនៅមន្ទីរពេទ្យសត្វ DeLand Animal Hospital បានធ្វើការតេទៅសមត្ថកិច្ចស្ងាត់ៗ ហើយអ្វីដែលពួកគេអាចធ្វើបានគឺអត់ធ្មត់ និងរង់ចាំ។ បុគ្គលិកមន្ទីរពេទ្យនោះ មិនដឹងថានារីរងគ្រោះឆ្លងកាត់ការលំបាកយ៉ាងណានោះទេ ប៉ុន្ដែពួកគេច្បាស់ណាស់ថាមិត្តប្រុសរបស់នាងគឺជនកាចសាហាវ និងគ្រោះថ្នាក់។

ស្ដ្រីនោះបាននៅជាមួយនឹងមិត្តប្រុសរបស់នាងតែម្នាក់ឯង ហើយវាគឺជាការរង់ចាំដ៏តឹងតែងមួយ មុនពេលប៉ូលិសបង្ហាញខ្លួន។

ហើយទីបំផុត បន្ទាប់ពីរង់ចាំអស់ ១៥ នាទី ប៉ូលិសចំនួន ៥ រូបក៏បានបង្ហាញខ្លួន។ ពួកគេបានចូលទៅក្នុងបន្ទប់ និងធ្វើការចាប់ខ្លួនមិត្តប្រុសរ​បស់នាងតែម្ដង។

ពេលមិត្តប្រុសនាងត្រូវបានប៉ូលិសចាប់ខ្លួន នាងបានសម្រក់ទឹកភ្នែក និងប្រាប់រឿងរ៉ាវដល់ប៉ូលិសថា នាងត្រូវបានឃុំខ្លួនក្នុងផ្ទះអស់រយៈពេល ២ ថ្ងៃ ខណៈដែលនាងត្រូវបានវាយដំ និងគំរាមកំហែងដោយភ្ជង់ក្បាលនឹងកាំភ្លើងពីមិត្តប្រុសរបស់នាង។

ហើយវិធីសាស្ដ្រតែមួយគត់ដើម្បីឱ្យនាងរួចផុតពីឋាននរកបាន គឺល្បួងមិត្តប្រុសរបស់នាងឱ្យយកសត្វសុនខជាទីស្រឡាញ់របស់គាត់ទៅពិនិត្យសុខភាព ដើម្បីជាវិធីមួយឱ្យប៉ូលិសចាប់ខ្លួនមិត្តប្រុសរបស់នាង៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត