ទេពអប្សររុស្ស៊ីសុខចិត្តត្រឡប់ពីស្រុកដ៏ឆ្ងាយមកធ្លាក់ក្នុងអន្លង់ស្នេហ៍របស់បុរសរូងភ្នំថៃអាយុជិត៥០ឆ្នាំ ដោយសារក្បាច់ញ៉ែដ៏ចម្លែករបស់គាត់

ការតាមសុំស្នេហ៍របស់បុរសថៃម្នាក់ពីអ្នកទេសចររុស្ស៊ីដ៏ស្រស់ស្អាត បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញសកលលោក បន្ទាប់ពីគាត់ល្បូងនាងឱ្យត្រឡប់មករកល្អាង គាត់រស់នៅវិញបាន។

លោក Jatuphum Losiri ត្រូវបានគេស្គាល់ថា "បុរសរូងភ្នំ" បានក្លាយជាជនល្បីក្នុងស្រុករបស់គាត់ បន្ទាប់ពីគាត់បានចាប់ផ្ដើមរស់នៅបែបមនុស្សព្រៃនៅរូងភ្នំមួយនៅកោះ Koh Phangan ដែលជាកោះមួយពេញទៅដោយពិធីបុណ្យខែពេញបូរមី។

នៅលើផុសហ្វេសប៊ុកមួយបង្ហោះកាលពីថ្ងៃពុធ លោក Losiri វ័យ ៤៨ ឆ្នាំបានរៀបរាប់លម្អិតពីរបៀបដែលគាត់ល្បូងស្ដ្រីវ័យក្មេងនោះឱ្យមកផ្ទះរូងភ្នំរបស់គាត់វិញ។

គាត់បានសរសេរថា "ថ្ងៃនេះ ខណៈដែលខ្ញុំកំពុងជិះម៉ូតូត្រឡប់ទៅរូងភ្នំវិញ ខ្ញុំបានឃើញនារីម្នាក់ គួរឱ្យស្រឡាញ់ ស្អាត ចេញពីផ្លូវម្ខាងដែលខ្ញុំជិះ។ ខ្ញុំបាននិយាយទៅនាងថា នាងបានឆក់យកបេះដូងខ្ញុំ។ ខ្ញុំកំពុងជិះម៉ូតូទៅផ្ទះវិញ ប៉ុន្ដែដោយសារតែនាងស្អាតពេក ខ្ញុំក៏បានត្រឡប់មកក្រោយវិញ។ ខ្ញុំត្រូវការនិយាយជាមួយនឹងនាង និងចង់ដឹងថាតើខាងក្នុង (ចិត្ត) របស់នាងស្អាតដូចខាងក្រៅទេ"។

ចាប់តាំងពីគាត់ផុសមក មានអ្នកចែករំលែករហូតដល់ទៅជិតមួយម៉ឺនដង និងមានអ្នកបញ្ចេញមតិរាប់ពាន់នាក់។

បើទោះជាមានអ្នកសរសើរពីភាពរ៉ូមែនទិករបស់គាត់ ប៉ុន្តែអ្នកខ្លះបាននិយាយថាបច្ចេកទេសរបស់គាត់គឺចម្លែក។

ពិតណាស់ វិធីចម្លែករបស់គាត់បានល្បូងនារីរុស្ស៊ីដ៏ស្រស់ស្អាតនោះមករូងភ្នំរបស់គាត់បានមែន។ ហើយនៅថ្ងៃបន្ទាប់គាត់ផុសរូបភាពស្រាតននលគករបស់នារីម្នាក់។ ប៉ុន្ដែគាត់បានអះអាងថា នារីដែលស្រាតននលគកនោះគឺមិនមែនជាស្ដ្រីរុស្សីម្នាក់នោះទេ គឺជានារីដែលគាត់ស្រឡាញ់ម្នាក់ផ្សេងទៀត៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត