បុរសឥណ្ឌាទៅទិញចំសេះចម្លែកទាល់តែប្រើពាក្យ២ម៉ាត់ទើប "រត់ និង ឈប់", ពេលជិះបាន ១០ នាទី វាស្ទុះទៅដល់មាត់ជ្រោះ គាត់ភ្លេចអស់ពាក្យ២ម៉ាត់នោះ ប៉ុន្តែ...

សំណើច៖ បុរសឥណ្ឌាម្នាក់ចង់បានសេះមួយក្បាលទុកគ្រាន់ជិះលេង ដូច្នេះគាត់ក៏ទៅរកទិញសេះមួយក្បាលនៅផ្ទះកសិករម្នាក់។ កសិករនោះនិយាយថា «ខ្ញុំនៅសល់សេះតែ១ក្បាលទេ ប៉ុន្ដែវាចម្លែកខុសពីសេះដទៃ។ លោកឃើញទេ វាចាប់ផ្តើមរត់ទៅមុខ ទាល់តែលោកនិយាយថា "ភីវ" ហើយវានឹងឈប់នៅពេលលោកនិយាយថា "អាមែន"»។ បុរសឥណ្ឌានោះមើលទៅដូចជាស្រឡាំងកាំងបន្តិច រួចនិយាយថា "វាពិតជាចម្លែកមែនហ្នឹង ប៉ុន្តែពាក្យ២ម៉ាត់នេះមិនពិបាកចាំទេ។ ខ្ញុំ​ទិញយកវាចុះ"។

បុរសឥណ្ឌាចាប់ផ្តើមជិះសេះ ហើយពិតជាភ្ញាក់ផ្អើលចំពោះសន្ទុះល្បឿនដ៏លឿនរបស់វា និងផាសុកភាពពេលជិះលើខ្នងវា។ បន្ទាប់ពីជិះបាន ១០ នាទី សេះនោះបានរត់សំដៅទៅមាត់ជ្រោះ។ បុរសឥណ្ឌាពិតជាភ័យខ្លាចខ្លាំង ហើយពេលស្លន់ខ្លាំងពេក ក៏ភ្លេចអស់ពាក្យដែលត្រូវនិយាយដើម្បីបញ្ឈប់សេះនោះ។ រឿងមួយចុងក្រោយដែលគាត់អាចគិតដល់គឺចាប់ផ្តើមបន់ព្រះឱ្យជួយ។ បុរសឥណ្ឌាចាប់ផ្ដើមបន់ព្រះ ហើយនៅពេលគាត់និយាយថា "អាមែន" សេះក៏ឈប់ឆ្ងក់នៅក្បែរមាត់ជ្រោះប្រហែល ១ ម៉ែត្រ។ បុរសឥណ្ឌាពិតជាធូរទ្រូងណាស់ ហើយក៏ដកដង្ហើមធំលាន់សូរតែ "ភីវ!"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត