សារព័ត៌មានផ្លូវការសិង្ហបុរីបកស្រាយថា ម្រាមដៃក្រចកស្រួចៗនោះមិនមែនជាខ្មោចទេ គឺមនុស្សលោកសុទ្ធសាធនៅក្បែរនោះ...តោះមើលវីដេអូឃ្លីបមួយទៀតដើម្បីជាក់កាន់តែច្បាស់

វីដេអូដ៏រន្ធត់នៃ "ដៃដ៏អាថ៍កំបាំង" មួយ ចាប់ភ្លៅរបស់ក្មេងប្រុសម្នាក់នៅក្នុងអាងហែលទឹកប្រហែលប៉ុន្មានវិនាទី មុនពេលដៃនោះបាត់ទៅវិញបានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតព្រឺរសម្បុរ និងស្រៀវឆ្អឹងខ្នងជាច្រើន។

គណនីហ្វេសប៊ុក Eiyna Sharina មកពីរដ្ឋ Perak ប្រទេសម៉ាឡេស៊ី បានផុសវីដេអូនេះនៅលើបណ្ដាញសង្គមកាលពីថ្ងៃ ៤ តុលា ដោយបង្ហាញក្មេងប្រុសម្នាក់មានបញ្ហាក្នុងអាងទឹក ខណៈដែលឪពុករបស់ក្មេងប្រុសនោះព្យាយាមលើកគាត់ឡើងមកលើវិញ។

នៅលើផុសនោះមិនបានបញ្ជាក់ពីកន្លែងណាឱ្យប្រាកដទេ ប៉ុន្ដែគេសរសេរថា "អត់បានទេត្រូវតែលើកក្មេងឡើងមកវិញ...គាត់កំពុងតែលង់ទឹកហើយ។ សំណាងល្អឪពុករបស់គេបានលើកមកឡើងគោកវិញ"។

ប៉ុន្ដែផុសនោះមានទាំងរូបភាព ជាមួយនឹងដៃអាថ៍កំបាំងមួយនោះ ដែលមិនដឹងជាដៃនរណាឱ្យប្រាកដ។ ចាប់តាំងពីបានផុសវីដេអូ និងរូបភាពនោះរួច មានអ្នកឡែក និងបញ្ចេញមតិជាង ៤ ម៉ឺននាក់។

នេះបានជំរុញឱ្យអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនសន្និដ្ឋានថាដៃនេះគឺជា "កម្លាំងអាថ៌កំបាំង" នៅពីក្រោយឧបទ្ទវហេតុប៊ិះលង់ទឹករបស់ក្មេងប្រុសនេះ។

ប៉ុន្ដែទីបំផុតអាថ៍កំបាំងត្រូវបានលាតត្រដាងដោយគណនី Fezha Habibulah ដោយបង្ហោះវីដេអូមួយទៀត បង្ហាញឱ្យដឹងថា មនុស្សម្នាក់ទៀតនៅគែមអាងទឹក ដែលប៉ះក្មេងប្រុសនោះ ហើយវាមិនមែនជាដៃខ្មោចនោះទេ។ នេះបើយោងតាមការចុះផ្សាយបញ្ជាក់លម្អិតរបស់សារព័ត៌មានផ្លូវការសិង្ហបុរី www.straitstimes.com៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត