ប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុង ករណីជួញដូរគ្រឿងញៀន

​ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយសុខច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី០៨ តុលា ២០១៨ វេលាម៉ោង០១ និង៣០នាទី។

​ប៉ូលិសនិយាយថា​ ជនសង្ស័យចំនួន០២នាក់រួមមាន​ ១-ឈ្មោះ ងួន ណាវ៉ុន  ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក  និង២-ឈ្មោះ សម្បត្តិ សរ  ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥៦ ផ្លូវ១៦០ ភូមិ៣ សង្កាត់ផ្សារដេរប៉ូ២ ខណ្ឌទួលគោក​។ សម្ភារៈដកហូត ៖ក្រាមសថ្លាចំនួន០៤កញ្ចប់ថង់ធំ​, ទូរសព្ទ័ដៃចំនួន០៣គ្រឿង និងម៉ូតូចំនួន ០១គ្រឿង ម៉ាកស្កុបពីពណ៌ខ្ក្រហម ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FU-2463​។

​ប៉ូលិសបន្តថា ​កម្លាំងល្បាតប៉ុស្តិ៍ប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០២នាក់ ​កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតហៅជនសង្ស័យឱ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ នៅជាប់ខ្លួនជនសង្ស័យឈ្មោះ សម្បត្តិ សរ រួចកម្លាំងបាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ​។ 

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី​៕


 

adverise with khmeread