ឃាត់ខ្លួន ជនសង្ស័យម្នាក់ប៉ុនប៉ងលួចទ្រព្យសម្បត្តិ

​ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួន ជនសង្ស័យម្នាក់ក្នុង ករណីអំពើប៉ុនប៉ងលួចទ្រព្យសម្បត្តិនៅចំណុចផ្ទះលេខ២០ ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី០៧ តុលា ២០១៨ វេលាម៉ោង២ និង៣០នាទីរសៀល។

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ថាច់ សុផាត់ ភេទប្រុស ​អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀនៅ)​។

​ចំណែកជនរងគ្រោះម្នាក់ ឈ្មោះ ឡូន អឿន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២០ ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​។
សម្ភារៈបាត់បង់៖ គ្មាន​។

​ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានចាក់សោទ្វារផ្ទះរបស់ខ្លួន រួចទៅលាងម៉ូតូ​។ លុះក្រោយមកជនរងគ្រោះបានត្រឡប់មកផ្ទះរបស់ខ្លួនវិញ បានឃើញទ្វារផ្ទះរបើក និងឃើញជនស្ស័យខាងលើ នៅក្នុងផ្ទះរបស់ខ្លួន រួចជនរងគ្រោះបានស្រែកថាចោរៗ តែជនរងគ្រោះបានរត់គេចខ្លួន ហើយត្រូវប្រជាពលរដ្ឋរស់នៅជិតក្លែងកើតហេតុ ឃើញបាននាំគ្នាដេញចាប់បានជនសង្ស័យខាងលើ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង​។ 

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់​៕
 

adverise with khmeread