adverise with khmeread Acne

វិធីមានប្រសិទ្ធភាព ៧ ដើម្បីបំបាត់មុនតាមបែបធម្មជាតិ

មានវិធីច្រើនណាស់ដើម្បីបំបាត់មុនតាមបែបធម្មជាតិ ដែលមានប្រសិទ្ធភាពរហូតដល់អ្នកនឹងមានការងឿងឆ្ងល់ថាតើហេតុអ្វីបានជាអ្នកត្រូវរំខានចិត្តដោយការប្រើឱសថព្យាបាលដែលទិញមកពីផ្សារយ៉ាងច្រើន ហើយគ្មានប្រសិទ្ធភាពទៀតនោះ។ អ្នកអាចកំចាត់មុននៅផ្ទះដោយប្រើឱសថធម្មជាតិ និងទម្លាប់ល្អៗមួយចំនួន។ មនុស្សវ័យជំទង់ភាគច្រើនតែងប្រឈមនឹងបញ្ហាមុន និងចាប់ផ្តើមភ័យស្លន់ស្លោ ដោយមិនដឹងថាធ្វើយ៉ាងណាអាចកំចាត់វាបាន។ ប្រសិនបើអ្នកត្រូវគេអញ្ជើញឲ្យចូលរួមពិធីជប់លៀង ហើយមុខរបស់អ្នកពោរពេញទៅដោយមុន អ៊ីចឹងសូមសាកល្បងឱសថដូចខាងក្រោមនេះ។

១- ទឹកឃ្មុំ និងក្រូចឆ្មា
ឱសថធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតគឺទឹកឃ្មុំ និងក្រូចឆ្មា។ វាជាវិធីល្អបំផុតដើម្បីធ្វើឲ្យស្បែករបស់អ្នកមានសំណើម និងធ្វើឲ្យមុនងាប់។ ឱសថនេះមានការពេញនិយមខ្លាំងណាស់ ហើយរាល់អ្វីដែលអ្នកត្រូវធ្វើគឺយកក្រូចឆ្មាមួយចំណិត ច្របាច់វាជាមួយទឹកឃ្មុំ ហើយលាបវាទៅលើមុខ។ ឥឡូវនេះ អ្នកមានរូបមន្តដ៏អស្ចារ្យអំពីរបៀបធ្វើឱសថដ៏មានប្រសិទ្ធភាពសម្រាប់កំចាត់មុនហើយ។ 

២- ស្ទីម 
ការស្ទីមគឺជាវិធីល្អបំផុតមួយដើម្បីកំចាត់សូម្បីតែមុនដ៏គួរឲ្យរំខានបំផុត។ គ្រប់ពេលដែលអ្នកទៅហាងស្ប៉ា អ្នកនឹងមានឱកាសបញ្ចេញជាតិពុលចេញពីស្បែកដ៏ងាយរងគ្រោះ និងទន់ខ្សោយរបស់អ្នក។ ដំណឹងដ៏អស្ចារ្យគឺថា គេអាចធ្វើការព្យាបាលមុនតាមរយៈស្ទីមនៅផ្ទះបាន។ ដើម្បីបង្កើនប្រសិទ្ធភាព អ្នកអាចបន្ថែមប្រេងសំខាន់ៗ និងតែ ចូលទៅក្នុងទឹកក្តៅឧណ្ហៗរបស់អ្នក។ ដំបូង អ្នកប្រហែលយល់ឃើញថាវាពិបាកនឹងស្រូបយកចំហាយស្ទីម ប៉ុន្តែលទ្ធផលនឹងចេញមកគួរជាទីគាប់ចិត្តនៅចុងបញ្ចប់។ 

៣- ទឹកកក
ទឹកត្រជាក់គឺជាវិធីដ៏សក្តិសិទ្ធក្នុងការព្យាបាលមុន។ វាមានភាពងាយស្រួលណាស់ក្នុងការប្រើវិធីព្យាបាលបែបនេះ។ អ្នកគ្រាន់តែដាក់ទឹកកកក្នុងថង់ប្លាស្ទិក ហើយដាក់វានៅលើផ្ទៃមុខដែលមានមុនពីរឬបីនាទី។ ទឹកកកធ្វើឲ្យរន្ធញើសធំៗរួមតូចទៅវិញ និងទប់ស្កាត់ស្បែកពីការវាយលុករបស់បាក់តេរី។ ការដាក់ទឹកកកពីលើមុខក៏អាចជួយកាត់បន្ថយការឡើងពណ៌ក្រហមលើស្បែក និងការហើមស្បែកផងដែរ។ 

៤- ម៉ាសបិទមុខធ្វើពីដីឥដ្ឋធម្មជាតិ (Clay mask)
ម៉ាសបិទមុខធ្វើពីដីឥដ្ឋធម្មជាតិជួយបន្សុទ្ធស្បែក និងបញ្ចេញជាតិពុល។ ម៉ាសបិទមុខធ្វើពីដីឥដ្ឋមានលក្ខណៈពិសេសដូចគ្នាទៅនឹងការស្ទីមដែរ។ ខ្ញុំចូលចិត្តធ្វើម៉ាសមុខពីដីឥដ្ឋណាស់ ហើយវាធ្វើឲ្យមានអារម្មណ៍រីករាយណាស់នៅពេលដីឥដ្ឋប៉ះលើស្បែក ដោយវាជួយបន្សុទ្ធស្បែកយ៉ាងស្អាត។ ម៉ាសបែបនេះមានអត្ថប្រយោជន៍ច្រើនណាស់ ហើយអត្ថប្រយោជន៍មួយក្នុងចំណោមនោះគឺវាអាចកំចាត់មុនចេញពីមុខបាន។ 

៥- ប៉េងប៉ោះ
ជំងឺកើតចេញពីការហើមរលាកដូចជា មុន អាចព្យាបាលបានជោគជ័យជាមួយនឹងការជួយពីផ្លែប៉េងបោះ ដែលសម្បូរទៅដោយវីតាមីន C, K, A។ គ្រាន់តែដាក់ប៉េងប៉ោះមួយចំណិតលើមុខរបស់អ្នក នោះអ្នកនឹងលែងឃើញមុននៅលើមុខរបស់អ្នកតទៅទៀតជាមិនខាន។ ប៉េងប៉ោះសម្បូរអាស៊ីតធម្មជាតិ ហើយវាអាចជួយធ្វើឲ្យមុនងាប់បាន។ លើសពីនេះទៀត ប៉េងប៉ោះសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី។ 

៦- ម៉ាសធ្វើពីទឹកដោះគោជូ និងត្រសក់
តើអ្នកមានដឹងទេថាត្រសក់អាចជួយទប់ស្កាត់ជំងឺមុន? ត្រសក់ផ្ទុកនូវអាស៊ីតអាស្ក័រប៊ីក (ascorbic acid) ដែលមានប្រសិទ្ធភាពបំផុត ប្រសិនបើយកមកព្យាបាលស្បែកខូច និងហើម។ លើសពីនេះទៀត ត្រសក់ផ្ទុកនូវជាតិទឹក ៩៥% និងធ្វើឲ្យស្បែកយើងមានសំណើមផងដែរ។ ម៉ាសធ្វើពីទឹកដោះគោជូ និងត្រសក់មានគុណប្រយោជន៍ប្រឆាំងផ្សិត និងប្រឆាំងបាក់តេរី ហើយវាអាចបំបាត់ស្នាមមុន និងស្នាមជ្រួញទៀតផង។ ម៉ាសធ្វើពីទឹកដោះគោជូ និងត្រសក់គឺជាអាវុធដ៏ធំមួយប្រឆាំងនឹងមុន។ 

៧- របបអាហារដែលមានសុខភាពល្អ
ជួនកាលរបបអាហាររបស់អ្នកគឺជាមូលហេតុចម្បងនៃជំងឺមុន។ ជាការពិត ជំងឺជាច្រើនកើតឡើងដោយសារតែកង្វះ​អាហារ​រូប​ត្ថ​ម្ភ។ ដូច្នេះត្រូវធ្វើឲ្យប្រាកដថាអ្នកទទួលទានអាហារដែលមានសុខភាពល្អរៀងរាល់ថ្ងៃ។ ត្រូវចៀសវាងអាហារដែលខ្វះសារធាតុចិញ្ចឹម និងបង្កើនរបបអាហាររបស់អ្នកជាមួយនឹងផ្លែឈើ និង បន្លែ ហើយកុំភ្លេចហាត់ប្រាណឲ្យសោះ។  

មិនថាអ្នកជាមនុស្សវ័យជំទង់ ឬមនុស្សពេញវ័យនោះទេ វាអាចនឹងមានការលំបាកណាស់ក្នុងការកំចាត់មុន។ ប៉ុន្តែសំណាងល្អ វិធីព្យាបាលដ៏មានប្រសិទ្ធភាពដូចខាងលើអាចជួយអ្នកកំចាត់មុនរបស់អ្នកបានភ្លាម ដោយមិនចាំពេលយូរនោះទេ៕  

adverise with khmeread

មតិយោបល់