adverise with khmeread 813fdf7a 9000 452d a781 7cbf17c86983

កំពុងបាញ់ថ្នាំស្រូវក្នុងស្រែ ចោរលួចយកម៉ូតូព័ទ្ធចាប់បានម្នាក់

     កណ្តាល ៖ បុរសម្នាក់ជិះម៉ូតូទៅវាលស្រែដើម្បីបាញ់ថ្នាំស្រូវដោយចតម៉ូតូទុកនៅភ្លឺស្រែ ស្រាប់ចោរលបលួចម៉ូតូជិះចេញទៅ ហើយត្រូវបានអ្នកស្រុកក្រឡែកឃើញតាមព័ទ្ធចាប់ប្រគល់ឲ្យប៉ូលិស ។
    សកម្មភាពលួចម៉ូតូនៅម៉ោង១០កន្លះព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០១៥នៅចំណុចក្បាលដីស្រែប្រាំងរបស់ឈ្មោះជីម.ជី ក្នុងភូមិកប៉ាល់កឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះជីម.ជីភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរកសិករ។ រស់នៅភូមិឃុំកើតហេតុខាងលើ។ចំណែកជនសង្ស័យឈ្មោះ ខន.វិចិត្រភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ឃាត់ខ្លួន) មានទីលំនៅៗភូមិព្រែកស៉ឹង ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្តាល។ ម៉ូតូរបស់ជនរងគ្រោះយកបានវិញ ម៉ាកហុងដាសេ៧០គុបជ្រុងពណ៌ខៀវចាស់ស្លាកលេខកណ្តាល1J-9539 ។
     ប៉ូលិសបន្តថា ពេលវេលាម៉ោងខាងលើជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះទៅចំណុចដីស្រូវដល់នៅវេលាម៉ោងប្រមាណ៦ព្រឹកហើយបានទុកម៉ូតូនៅក្បាលដីខ្នងព្រែកថ្មីត្រើយខាងត្បូង។បន្ទាប់មកម្ចាស់ម៉ូតូបានដើរទៅបាញ់ថ្នាំស្រូវនៅចុងដី។លុះដល់វេលាម៉ោងកើតហេតុមានឈ្មោះណេង ម៉ារាបានរត់ទៅប្រាប់ម្ចាស់ម៉ូតូថា"មានចោរឡើងជិះម៉ូតូលួចយកហើយ" ។
     ឮដូចនេះបានរត់មកមើលកន្លែងទុកម៉ូតូបានឃើញខុសលក្ខណ:ដើមភ្លាមនោះបងប្អូននៅធ្វើស្រូវជិតៗគ្នាជួយព័ទ្ធចាប់ខ្លួនបានរួចហើយក៍ទូរស័ព្ទមកប៉ុស្តិ៍រដ្ឋបាលសំពៅពូនជួយអន្តរាគមន៍នាំយកទៅប៉ុស្តិ៍ ៕

adverise with khmeread

មតិយោបល់