ស្លាប់​ម្នាក់​និងរបួស​៥នាក់ក្នុងមានករណីគ្រោះ​ថ្នាក់​ចរាចរណ៍៣ករណីខេត្តកំពង់ស្ពឺ​

​កំពង់ស្ពឺ​ ៖​ មានករណីគ្រោះ​ថ្នាក់​ចរាចរណ៍៣ករណី​ កើតឡើងជាបន្តបន្ទាប់រវាងរថយន្ត​ ០៣គ្រឿង​ ម៉ូតូ​ ០៣គ្រឿង​ ស្លាប់​ម្នាក់​និង របួស​ ០៥នាក់​ ផ្លូវ​ជាតិ​លេខ​ ៤១​ ៥១​ និង​ ផ្លូវ​ជាតិ​លេខ​ ៤៤ក្នុងខេត្តកំពង់ស្ពឺ​ ។ 

​១-​ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៨ នៅវេលា​ ម៉ោង២និត៤៥នាទីរសៀលលើផ្លូវជាតិលេខ​ ៤១ គីឡូម៉ែត្រលេខ ៨-៩ ចំណុចភូមិស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង ម៉ូតូ​ ០១គ្រឿង​ ម៉ាក​ ស៊ុយសូគី​ វីវ៉ា ពណ៌​ក្រហម គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ង៉ុក ថុ​ ភេទ​ប្រុស អាយុ​ ២៧ឆ្នាំ ទីលំនៅភូមិព្រៃក្តី សង្កា​ត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន មុខរបរ​ មន្ត្រី​ធន​ធាន​ទឹក​បុកជាមួយរថយន្ត​ ០១គ្រឿង​ ម៉ាក​ កូរ៉ូឡា ពណ៌ស ស្លាក​លេខ​ ភ្នំពេញ 2V.26​21​ អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់) បើកបរ​បញ្ច្រាស​ទិសគ្នា បណ្តាលឱ្យអ្នក​បើកម៉ូតូ​ ស្លាប់​ នៅនឹងកន្លែង​កើត​ហេតុ​។ 

​២- ចំណែក​នៅផ្លូវ​ជាតិលេខ​ ៤៤​ គីឡូម៉ែត្រ​លេខ​ ៥១-៥២​ វេលាម៉ោង​៤និង០៤​ នាទីល្ងាច​ ស្ថិតក្នុង​ភូមិ​សង្កែ​ ឃុំ​សង្កែសាទប​ ស្រុក​ឱរ៉ាល់​ បង្ក​ឡើង​ដោយ​រថយន្ត​០១គ្រឿង​ ម៉ាក​ Ca​mry ពណ៌​ ស​ ភ្នំពេញ​ 2Y-53​69​ ជា​មួយ​ម៉ូតូ​ ០១គ្រឿង​ ម៉ាក​ Dream C​125​cc​ ស្លាកលេខ​កំពង់ស្ពឺ​ 1K-36​51​ បណ្ដាលឱ្យ​រងបួស​ មនុស្ស​ ០៣នាក់​ (ក្មេង​ម្នាក់​)​ ក្នុង​ទិសដៅ​បញ្រ្ចាសគ្នា​ ជន​រងគ្រោះ​ បានបញ្ជូនទៅកាន់មណ្ឌល​សុខ​ភាព​ស្រុក​ឱរ៉ាល់​​។ 

​៣- នៅម៉ោង២ និង២០នាទីរសៀល មានគ្រោះថ្នាក់​ចរាចរណ៍មួយកើត ឡើងនៅចំណុចភូមិដំណាក់ព្រីង ឃុំព្រះស្រែ ចន្លោះគីឡូម៉ែត្រលេខ​ 6-7 លើផ្លូវ​ជាតិ​លេខ៥១ រវាងម៉ូតូរថយន្តនិងម៉ូតូ ធ្វើដំណើរស្របទិសគ្នា រថយន្តម៉ាកហាយឡេនដឺ ពណ៌ស្ក ស្លាកលេខ​បាត់ដំបង 2B.6948 បើកបរដោយឈ្មោះ វ៉េង គុយបាន ភេទប្រុស អាយុ​ ៣៨ឆ្នាំ នៅភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ​បុកម៉ូតូ​ ម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2017 ពាក់ស្លាកលេខ កណ្ដាល 1AA.4642 បើកបរដោយប្ដីឈ្មោះ រឿង ច្រាច អាយុ​ ៣៦ឆ្នាំ ឌុបប្រពន្ធឈ្មោះ សាក់ សុខខុន អាយុ​ ៣៦ឆ្នាំនៅភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល​ រងបួស​ធ្ងន់​។ 

​ចំពោះវត្ថុតាងសមត្ថកិច្ច​ ​យកមក​រក្សា​ស្រុក​ឧដុង្គ​​ ស្រុកសំរោង​ទង និងស្រុកឱរ៉ាល់​៕

adverise with khmeread