កាកសំណល់សំរាមរុក្ខជាតិរសាត់អណ្តែតពីក្នុងសមុទ្រមកទើរលើឆ្នេរអូរឈើទាល

ព្រះសីហនុ​ ៖  មន្ត្រីសាលាក្រុងព្រះសីហនុនិយាយថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានកំទេចកំប្លោក និងសំរាមឫសរុក្ខជាតិមួយចំនួនបានរសាត់អណ្តែតពីក្នុងសមុទ្រមកទើរលើឆ្នេរអូរឈើទាល ធ្វើឱ្យបាត់បង់សោភណ្ឌភាពតំបន់ឆ្នេរ​ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ​។

​មន្ត្រីសាលាក្រុងនិងបុគ្គលិកផ្នែកសំអាតក៏បានចុះទៅកើបប្រមូលយកកំទេចសំរាមទាំងអស់ដើម្បីសម្អាតឆ្នេរខ្សាច់ឡើងវិញ ដែលតាមមន្ត្រីថា ការសម្អាតនឹងធ្វើបន្តមកដល់ថ្ងៃទី១០ តុលា ២០១៨នេះទៀត​។ 

​ជុំវិញបញ្ហានេះ មន្ត្រីសាលាក្រុងព្រះសីហនុបានពន្យល់ថា កាកសំណល់ដែលអណ្តែតពីក្នុងសមុទ្រមកទើលើឆ្នេរខ្សាច់នេះ មិនមែនជាកាកសំណល់តាមផ្ទះនោះទេ គឺជាប្រភេទរុក្ខជាតិកំប្លោកនិងឫសរុក្ខជាតិផ្សេងៗមួយចំនួនទៀត។ មន្រ្តីរាជការនិងផ្នែកពាក់ព័ន្ធចូលរួមសម្អាតអនាម័យ បរិស្ថាននៅឆ្នេរអូរឈើទាលនេះផងដែរ៕

adverise with khmeread