របៀបដែលអ្នកក្ដាប់ដៃ អាចលាតត្រដាងពីអាថ៍កំបាំងនៃបុគ្គលិកលក្ខណៈរបស់អ្នកបាន

របៀបដែលអ្នកក្ដាប់ដៃ គឺអាចលាតត្រដាងអាថ៌កំបាំងបុគ្គលិកលក្ខណៈរបស់អ្នកបាន។ ហើយខាងក្រោមនេះ អ្នកអាចស្វែងរកបានថាតើរបៀបដែលអ្នកក្ដាប់ដៃបង្ហាញពីបុគ្គលិកលក្ខណៈអ្វីខ្លះពីអ្នក។

១. ក្ដាប់ដៃ ម្រាមមេដៃនៅខាងលើ
អ្នកប្រហែលជាមនុស្សដែលស្វាហាប់បំផុតនៅក្នុងលោកនេះ។ អ្នកកំពុងស្វែងរកចំណេះដឹងថ្មីៗ និងចំណាប់អារម្មណ៍ផ្សេង ដោយព្យាយាមចាប់យកអ្វីៗគ្រប់យ៉ាងនៅពេលតែមួយ។ កាលវិភាគរបស់អ្នកមិនរួមបញ្ចូលភាពខ្ចិលច្រអូសនោះទេ។

អ្នកមិនមែនជាមនុស្សគិតឃើញតែផលប្រយោជន៍របស់អ្នកដទៃ ពោលជាមនុស្សល្អ ដែលជួយអ្នកដទៃ។ អ្នកធ្វើច្រើនជាងនិយាយ ជាពិសេសការយកចិត្តទុកដាក់ និងភាពសប្បុរសរបស់អ្នក ធ្វើឱ្យមនុស្សគ្រប់គ្នាគោរព និងកោតសរសើរអ្នក។ អ្នកដើរតួជាអ្នកជំរុញទឹកចិត្តអ្នកដទៃ និងធ្វើឱ្យមនុស្សជុំវិញខ្លួនមានថាមពល ហើយងាយនឹងក្លាយជាមេដឹកនាំដែលគេគោរព។

២. ការក្ដាប់ដៃ ដោយម្រាមដៃមេនៅខាងក្នុង
អ្នកជាមនុស្សឆ្លាត និងប្រសព្វនិយាយ ប៉ុន្ដែអ្នកមិនសូវពូកែខាងបង្កើតមិត្តភក្តិទេ។ អ្នកដែលនៅជុំវិញខ្លួនអ្នក អាចនឹងចាប់អារម្មណ៍អ្នក ដោយសារតែចរិតបែបនេះ ប៉ុន្ដែបើគេស្គាល់អ្នកច្បាស់ ពួកគេនឹងដឹងថាលោកអ្នកជាមនុស្សទន់ជ្រាយ និង ងាយរងគ្រោះកម្រិតណា។

អ្នកគឺជាមនុស្សដែលមានទេពកោសល្យក្នុងការរកមើលឬសគល់នៃបញ្ហា និងវិធីដើម្បីដោះស្រាយ។  អ្នកឆ្លាត និងមុតស្រួច ចក្ខុវិស័យរបស់អ្នកជារឿយៗច្បាស់លាស់ ហើយការសម្រេចចិត្តរបស់អ្នកគឺត្រឹមត្រូវជានិច្ច។

៣. ក្ដាប់ដៃ ដោយមេដៃនៅពីក្រៅ
បាវចនារបស់អ្នកគឺ "មនុស្សគ្រប់គ្នាជ្រើសរើសផ្លូវរបស់ពួកគេផ្ទាល់" ហើយផ្លូវរបស់អ្នក គឺជាការលំបាកមួយ។ អ្នកជាមនុស្សហ្មត់ចត់ និងស្មោះត្រង់ ដួលហើយឆាប់ងើបនិងស្គាល់ពីតម្លៃខ្លួនឯងច្បាស់លាស់។

ទោះជាយ៉ាងណាក៏ដោយ ការភ័យខ្លាចចំពោះការបរាជ័យរបស់អ្នកជារឿយៗរារាំងអ្នកពីការសម្រេចចិត្តដោយក្លាហាន។ វាជារឿងតែមួយគត់ដែលអាចធ្វើឱ្យទំនុកចិត្តរបស់អ្នករង្គោះរង្គើ។ នោះហើយជាមូលហេតុដែលអ្នកត្រូវការការយល់ព្រម និងការសរសើរជារឿយៗពីអ្នកដទៃ។


៤. ក្ដាប់ដៃ ដោយម្រាមដៃមេនៅពីលើ និងបះឡើងលើ
អ្នកជាមនុស្សដាក់ខ្លួន ប៉ុន្តែមានចំណេះដឹង និងចេះសព្វគ្រប់។ អ្នកមានគំនិតរហ័ស ដែលគំនិតទាំងនោះមានរាប់មិនអស់ នៅពេលមើលទៅវាហាក់ដូចជាមិនអាចទៅរួចក្នុងពេលដំបូង។

អ្នកចូលចិត្តការរុករកពិភពលោក និងមានមធ្យោបាយដើម្បីធ្វើវា។ ទោះយ៉ាងណាក៏ដោយពេលខ្លះអ្នកមានការពិបាកក្នុងការផ្តោតអារម្មណ៍លើអ្វីមួយជាពិសេសដោយសារតែអ្នកចង់ដឹងពីវាទាំងអស់ពេក៕

adverise with khmeread

អ្នកនឹងចូលចិត្ត