ឃាត់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់​ បោកលុយជិត៩ម៉ឺនដុល្លាររត់ការចូលប៉ូលិស៤៩នាក់

​ប៉ៃលិន​ ៖​ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តប៉ៃលិន បានទទួលជនសង្ស័យម្នាក់ ពីប៉ូលិសស្រុកសាលាក្រៅ​ នៅវេលាម៉ោង ០៨ និង ៣០ នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ក្នុងករណី ឆបោកប្រាក់រត់ការចូលក្របខណ្ឌប៉ូលិសខេត្ត។ 

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អេង ឡុង ភេទប្រុស អាយុ​៥៣ឆ្នាំ ជាតិខ្មែរ មុខរបរ សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

​ចំណែក ជនរងគ្រោះឈ្មោះ គង់ ស្រី ភេទស្រី អាយុ​៥៩ឆ្នាំ ជាតិខ្មែរ មុខរបរ មេភូមិអូររអិល រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

​ជនសង្ស័យឈ្មោះ អេង ឡុង បានទទួលស្គាល់ និងសារភាពថា ខ្លួនបានទទួលប្រាក់ពីឈ្មោះ គង់ ស្រី ចំនួន ៨៩,៥០០$ (ប្រាំបីម៉ឺនប្រាំបួនពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិចគត់) ស្មើចំនួន ៤៩ នាក់ ដើម្បីរត់ការចូលក្របខណ្ឌប៉ូលិសខេត្តប៉ៃលិន​។ ចំពោះប្រាក់ទាំងនោះជនសង្ស័យបានយកទៅលេងល្បែង និងផឹកស៊ីអស់ហើយ។ 

​បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅស្នងការដ្ឋានប៉ូលិសខេត្តប៉ៃលិន ដើម្បីកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិនអនុវត្តតាមនីតិវិធីបន្ត៕
 

adverise with khmeread