ប៉ូលិសស្រុកកៀនស្វាយឃាត់ខ្លួនបុរស២នាក់លួចម៉ាស៊ីនបូមទឹក​

​កណ្ដាល  ៖​ ប៉ូលិសស្រុកកៀនស្វាយបានឃាត់ខ្លួនបុរស២នាក់ក្នុងករណីអំពើលួចម៉ាស៊ីនបូមទឹក​ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៤ និង៤០នាទីល្ងាច​ នៅចំណុចភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ​ ​ជា វី ភេទប្រុស  អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរមុខរបរ ចិញ្ចឹមទា មានទីលំនៅភូមិអង្គស្វាយចេក​ ឃុំ​ចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ  (ស្នាក់នៅចិញ្ចឹមទានៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល )។

​ចំណែកជនសង្ស័យ០២ នាក់រួមមាន​ ១-ឈ្មោះ រិទ្ធិ ចាន់រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល
មុខរបរកម្មករ (ឃាត់ខ្លួន) និង២-ឈ្មោះ ពឿន ​ប៊ុននី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិព្រែងដូង២​ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ( ឃាត់ខ្លួន )​។

​សម្ភារៈបាត់បង់ ១-ម៉ាស៊ីនបូមទឹក០១គ្រឿងម៉ាកWARNING ធុងសាំងពណ៌ក្រហម កម្លាំង ៦សេះ​។ វត្តុតាងចាប់យក​ ១-ម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េពណ៌ក្រហមគ្មានស្លាកលេខ ( ជារបស់ជនសង្ស័យ ), ២-ម៉ាស៊ីនបូមទឹកមួយគ្រឿងម៉ាកWARNING ធុងសាំងពណ៌​ក្រហម កម្លាំង ៦សេះ​។

​ប៉ូលិសបន្តថា​ ខណៈជនរងគ្រោះកំពុងដើរកៀងទាឱ្យចូលទ្រុងនៅកន្លែងរោងចិញ្ចឹមទារបស់ខ្លួនស្រាប់តែឃើញជនសង្ស័យទាំង២នាក់ខាងលើកំពុងនាំគ្នាសែងម៉ាស៊ីនបូមទឹក  ដែលដាក់នៅកន្លែងអណ្ដូងស្នប់ក្បែរផ្លូវលំសម្រាប់បូមទឹកប្រើប្រាស់ និងបូមទឹកឱ្យទាលេង ហើយលើកដាក់លើម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េពណ៌ក្រហម គ្មានស្លាកលេខជិះតាមផ្លូវ
លេខ១១៦A។ 

​ជនរងគ្រោះបានជិះម៉ូតូតាមហើយ ក៏ជួបនិងកម្លាំងប៉ូលិសប៉ុស្តិ៍ឈើទាល កំពុងជិះម៉ូតូល្បាតតាមផ្លូវ រួចក៏បានប្ដឹងឱ្យជួយអន្តរាគមន៍​។ ពេលទទួលបានពាក្យបណ្តឹង ​កម្លាំងប៉ូលិសប៉ុស្តិ៍ឈើទាល ក៏បានដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ខាង​លើរួមទាំងវត្ថុតាងមកស្នាក់ការប៉ុស្តិ៍ឈើទាលដើម្បីសាកសួរ និងបញ្ជូនមកអធិការរដ្ឋានស្រុកកៀនស្វាយ បន្តចាត់ការតាមនីតិវិធី​៕


 

adverise with khmeread