ប៉ូលិសថៃឆ្មក់បង្ក្រាបបុរសរូងភ្នំ បន្ទាប់ពីទាក់ស្រីលោកខាងលិចរាប់ភ្លេច

បុរសរូងភ្នំសម្បូរស្នេហ៍ម្នាក់ដែលល្បីនៅថៃ បានក្លាយជាគោលដៅរបស់ប៉ូលិសក្នុងស្រុកក្នុងការស៊ើបអង្កេត បន្ទាប់ពីកេងប្រវ័ញ្ចអ្នកទេសចរស្រីលោកខាងលិចជាច្រើននាក់ រួចហើយល្បីពេញបណ្តាញសង្គមនោះ។

មុនល្បីនៅលើអនឡាញ Chatupoom Losiri វ័យ ៤៨ ឆ្នាំ គឺជនសាមញ្ញានៅលើអនឡាញ ដែលគេស្គាល់គាត់ រស់នៅក្នុងរូងភ្នំនៅលើកោះ Koh Phangan។

បុរសរូងភ្នំនោះបានក្លាយជាទីចាប់អារម្មណ៍របស់អ្នកលេងអ៊ីនធឺណេត នៅពេលគាត់អះអាងថា គាត់បានល្បូងនារីរុស្ស៊ីដ៏ស្រស់ស្អាតម្នាក់ ប៉ុន្ដែនៅថ្ងៃបន្ទាប់ពីគាត់ក៏បានផុសរូបភាពស្ដ្រីស្រាតននលគកផ្សេងម្នាក់ទៀតនៅលើគ្រែទៅវិញ។

ខណៈដែលរូបលោកបានក្លាយជាវីរបុរសរបស់មនុស្សជាច្រើនសម្រាប់ការល្បួងស្ដ្រីគួរឱ្យសរសើររបស់គាត់ រូបភាពដែលគាត់បានបង្ហោះក៏បណ្តាលឱ្យមានការប៉ះទង្គិចដល់អ្នកដែលអះអាងថាគាត់ខ្វះភាពត្រឹមត្រូវផងដែរ។

ហើយរូបភាពដែលគាត់ល្បួងបានស្ដ្រីរុស្ស៊ីដ៏ស្រស់ស្អាតម្នាក់ បានធ្វើឱ្យប៉ូលិសចាប់អារម្មណ៍ជាខ្លាំង។ មិនយូរប៉ុន្មាន ប៉ូលិសបានទៅឆែកឆេររូងភ្នំរបស់គាត់ដើម្បីមើលថាតើគាត់មានលាក់ទុករបស់ខុសច្បាប់ ឬគួរឱ្យសង្ស័យដែរឬទេ។

ក្រោយពីបានស្វែងរករួច ប៉ូលិសមិនបានរកឃើញអ្វីគួរឱ្យសង្ស័យ និងខុសច្បាប់ឡើយ ហើយក៏គ្មាននរណាម្នាក់ដាក់ពាក្យបណ្ដឹងដែរ។ យ៉ាងណាមិញ ប៉ូលិសកត់សម្គាល់ថា ការចូលទៅក្នុងរូបភ្នំនោះនៅតែមិនមានសុវត្ថិភាព និងគ្រោះថ្នាក់សម្រាប់ស្ដ្រីដដែល៕


 

adverise with khmeread