adverise with khmeread 1057038 ind 1456824424 137 640x480

វិន័យ​ទាហាន​ឥណ្ឌា​ដើម្បី​ទប់ស្កាត់​ការលួចចម្លង​! បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​ស្រាត​ឱ្យ​ខ្ទេច​ទុក​តែ​ខោ​ក្នុង​

​    ​របាយការណ៍​នានា​បាន​និយាយថា យោធា​ឥណ្ឌា​បាន​តម្រូវឱ្យ​បេក្ខភាព​ដែល​ចូលរួម​នៅ​ថ្ងៃ​ជ្រើសរើស​កងទ័ព​ក្នុង​រដ្ឋ​ប៊ី​ហារ (Bihar) ប្រឡង​វិញ្ញាសាសរសេរ​ដោយ​ស្លៀក​តែ​ខោ​ក្នុង​ប៉ុណ្ណោះ​ដើម្បី​ទប់ស្កាត់​ពួកគេ​ពី​ការលួចចម្លង និង​បន្លំ​ខ្លួន​មក​ប្រឡង​ជំនួស បន្ទាប់​មានរឿង​អាស្រូវ​ទាក់ទង​នឹង​ការលួចចម្លង​នៅក្នុង​រដ្ឋ​ភាគ​ខាងកើត​មួយ​នេះ​។ 

​    ​រូបភាព​នៅក្នុង​កាសែត Indian Express បានបង្ហាញ​បុរស​ជាច្រើន​នាក់​អង្គុយពែនភ្នែន​នៅ​ទីវាល​មួយ​ស្លៀក​តែ​ខោ​ក្នុង​ប៉ុណ្ណោះ ដោយ​បេក្ខភាព​ប្រឡង​ជាច្រើន​បាន​យក​ក្រដាស​វិញ្ញាសា​មក​សរសេរ​លើ​ភ្លៅ ខណៈ​អនុរក្ស​ស្លៀកពាក់​ជា​ឯក​ស​ណ្ឋា​យោធា​ឈរ​ឃ្លាំង​មើល​ការលួចចម្លង​។​

​     កាសែត​នេះ​បាន​ដកស្រង់​សម្តី​ប្រភព​យោធា​មួយរូប​ដោយ​និយាយថា ពួកគេ​ចាត់វិធានការ​ថ្មី​ប្លែក​នេះ​ដើម្បី "​សន្សំ​ពេល​លើ​ការដើរ​ឆែក​មនុស្ស​ជាច្រើន​" បន្ទាប់ពី​បេក្ខភាព​ប្រឡង​ចំនួន​ជាង ១.០០០ នាក់​បាន​បង្ហាញមុខ​។ 

​    ​បេក្ខភាព​ប្រឡង​មួយរូប​បាន​ប្រាប់​កាសែត​នេះ​ថា "​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​អនុវត្តតាម​ការណែនាំ​នោះទេ បើទោះបី​ជាមាន​អារម្មណ៍​រាង​ចម្លែក​បន្តិច​ក៏ដោយ​"​។ 

​    ​កាលពី​ឆ្នាំមុន​រឿងអាស្រូវ​មួយ​ក្នុង​រដ្ឋ​នេះ​បានកើត​ឡើង​យ៉ាង​អាម៉ាស​បំផុត ដោយ​សាច់ញាតិ​អ្នក​ប្រឡង​ជាច្រើន​នាក់​បាននាំគ្នា​តោង​តាម​ជញ្ជាំង​មជ្ឈមណ្ឌល​ប្រឡង​ដើម្បី​គប់​សំណៅ​ឯកសារ​ទៅ​បេក្ខភាព​ប្រឡង ដែល​ធ្វើឱ្យ​ល្បី​ពេញ​សារព័ត៌មាន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​៕  

adverise with khmeread
ប្រភព៖ dawn

អ្នកនឹងចូលចិត្ត

មតិយោបល់