បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ​ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​​៥៣​លើក​ស្លាប់​២៨​នាក់​,​ របួស៨៥​នាក់​

​ភ្នំពេញ ​៖​ ​របាយការណ៍​ប៉ូលិសនាយកដ្ឋាន​​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​ប៉ូលិស​ជាតិ​បានឱ្យ​ដឹង​ថា​ ​​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​ គិត​ពី​ថ្ងៃ​ទី​០៨​ដល់​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៥៣​លើក​បណ្តាល​ឱ្យ​ស្លាប់​២៨​នាក់​,​ របួស​សរុប​ ៨៥​នាក់​,​ របួសធ្ងន់​៦៥​នាក់​,​របួសស្រាល​ ២០​នាក់​។

​សម្រាប់ របាយការណ៍​នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៨បញ្ជាក់ថា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​១៧​លើក​(​យប់​៨​លើក​)​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ ៦​នាក់​ (​ស្រី​២​នាក់​)​ រង​របួសធ្ងន់​២៣​នាក់​ (​ស្រី​៩​នាក់​)​ និង​រង​របួសស្រាល​៩​នាក់​(​ស្រី​២​នាក់​)​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៣០​នាក់​ (​ យប់​១៤​នាក់​)​។​

​របាយការណ៍បន្តថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន​ ​ល្មើស​ល្បឿន​៤​លើក​(​ស្លាប់ម្នាក់​),​ ប្រជែង​ ២​លើក​(​ស្លាប់​២​នាក់​),​ មិន​គោរព​សិទ្ធ​៤​លើក​(​ស្លាប់​២​នាក់​),​ មិន​ប្រកាន់​ស្តាំ​៣​លើក​(​ស្លាប់​១​នាក់​),​ កត្តាយានយន្ត​១​លើក​,​ស្រវឹង​៣​លើក​។​

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​នេះ​ បណ្តាល​ឱ្យខូចខាត​យានយន្ត​ សរុប​ចំនួន​៣៣​គ្រឿង​ រួម​មាន​ ​ ម៉ូតូ​ ២២​គ្រឿង​,​ រថយន្ត​តូច​ ១០​គ្រឿង​,​ រថភ្លើង​១​គ្រឿង​។​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ១១​លើក​,​ រថយន្ត​តូច​៦​លើក​។​ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ៩​លើក​,​ ផ្លូវ​ខេត្ត​ ៦​លើក​និង​ផ្លូវលំ​ ២​លើក​។​

​ចំពោះរាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ខេត្ត​កំពង់​ឆ្នាំ​ ១​លើក​ ស្លាប់​ម្នាក់​ របួសម្នាក់​,​ខេត្តកណ្តាល​ ២​លើក​ ស្លាប់​ម្នាក់​(​ស្រី​)​ របួស​៣​នាក់​(​ស្រី​២​នាក់​),​ កំពង់ស្ពឺ​២​លើក​ ស្លាប់​ម្នាក់​ របួស​៨​នាក់​(​ស្រី​៦​នាក់​),​ កំពង់ធំ​ ២​លើក​ ស្លាប់​ម្នាក់​ របួស​៣​នាក់​,​តាកែវ​ ១​លើក​ ស្លាប់ម្នាក់​(​ស្រី​)​ របួស​១​នាក់​ និង​ខេត្តពោធិ៍សាត់​ ១​លើក​ ស្លាប់ម្នាក់​ របួសម្នាក់​៕


​      
 

adverise with khmeread