ផឹកជាមួយគ្នាស្រវឹងសាកក្បាច់គុណរបួសម្នាក់, ជនដៃដល់រត់បាត់

​កណ្ដាល​ ៖​ ករណីប្រើអំពើ ហិង្សាដោយចេតនាកើតឡើង​ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៥ និង៣០នាទីល្ងាច​ នៅចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល​ បណ្តាលឱ្យរបួសម្នាក់​ ហើយឌនបង្កបានរត់បាត់​។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះជ័យ យ៉ាន ភេទ ប្រុស អាយុ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិ ព្រែកត្រែង២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត​​កណ្តាល (រងរបួក្បាល០២កន្លែង)​។

​ចំណែកជនសង្ស័យឈ្មោះ ញ៉ិល  វិរ: ភេទ ប្រុស អាយុ២៧ ឆ្នាំជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំជាមួយ(គេចខ្លួន)។ វត្តុតាងចាប់យក អំបែងចានថ្ម ០៥ ដុំ និង
កាំបិតបាំងតោមានផ្លែដែកដងឈើ ០១​។

​ប៉ូលិសបន្តថា​ ដំបូងជនរងគ្រោះនិងជនសង្ស័យបាននាំគ្នាផឹកប៊ីយែរជាមួយគ្នានៅ​ផ្ទះបាយរបស់ជនរងគ្រោះ។ ​ពេលនោះជនរងគ្រោះ បានបបួលជនសង្ស័យសាកក្បាច់គុណជាមួយគ្នា។​ រួចជនរងគ្រោះបានយកកាំបិតប៊័ងតោមកក្រវីក្រវាត់ បណ្តាលឱ្យ​ធ្លាក់ត្រូវចានបែកមួយ​។ ​​ខណៈនោះជនសង្ស័យបានចាប់កាំបិតបាំងតោយកទៅកាប់ក្បាលជនរងគ្រោះចំក្បាលចំនួន២កន្លែង បណ្តាលឱ្យរបួស រួចរត់គេចខ្លួនមុនពេលសមត្ថ​កិច្ចប៉ុស្តិ៍ចុះដល់កន្លែងកើតហេតុ។

​ករណីនេះកម្លាំង ប៉ុស្តិ៍សហការជាមួ​យផ្នែកជំនាញ បន្តចាត់ការតាមនីតិវិធី​៕


 

adverise with khmeread