ថៃនឹងតម្រូវឱ្យម្ចាស់សត្វចិញ្ចឹមទាំងអស់យកសត្វរបស់ខ្លួនមកចុះបញ្ជី ហើយគិតថ្លៃដល់ទៅ ៤៥០ បាត

អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់និយាយថា ម្ចាស់សត្វចិញ្ចឹមនឹងត្រូវចុះឈ្មោះពួកវារាល់មួយក្បាល់ ៤៥០ បាត (១៣,៧០ ដុល្លារ) ជាហេតុជំរុញឱ្យមានការព្រួយបារម្ភពីអ្នកចិញ្ចឹមសត្វលក់ និងអ្នកថែរក្សាសត្វអនាថា។

អ្នកនាំពាក្យរបស់របបយោធាថៃ លោក Sansern Kaewkamnerd និយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធបានអនុម័តច្បាប់ដែលតម្រូវឱ្យម្ចាស់បង់ប្រាក់ ៤៥០ បាត រដើម្បីចុះបញ្ជីសត្វចិញ្ចឹម។ គាត់មិនបាននិយាយថាពេលណាវិធានការនេះនឹងចូលជាធរមាននោះទេ។

Sansern និយាយថា "មិនមានច្បាប់បច្ចុប្បន្នណាដែលតម្រូវឱ្យម្ចាស់ចុះបញ្ជីសត្វចិញ្ចឹមទេ។ ការខ្វះខាតការត្រួតពិនិត្យនេះនាំឱ្យមានការខ្វះខាតការថែទាំ ដូចជាការមិនឱ្យចំណីសត្វចិញ្ចឹមស៊ី រថយន្តបុក ឬកិន ជាដើម"។លោក Sansern បាននិយាយថា ៤៥០ បាតរួមមានថ្លៃចុះបញ្ជី ៥០ បាត តម្លៃ ១០០ បាតសម្រាប់សៀវភៅកំណត់ត្រារបស់សត្វចិញ្ចឹមនិង ៣០០ បាតសម្រាប់អត្តសញ្ញាណប័ណ្ណដែលលោកមិនបានបញ្ជាក់លម្អិត។ លោកបានបន្ថែមថាម្ចាស់ដែលមិនចុះបញ្ជីសត្វចិញ្ចឹមអាចប្រឈមនឹងរងការផាកពិន័យ ២,៥ ម៉ឺនបាត៕


 

adverise with khmeread