អ្នកជំនាញព្រមានថា អូស្ត្រាលីអាចរងការវាយប្រហារពីរលកយក្សស៊ូណាមីកម្ពស់ ៦០ ម៉ែត្រ "គ្រប់ពេល" និងវាយចូលដីគោកចម្ងាយ ៥០ គីឡូម៉ែត្រ

អ្នកជំនាញបានព្រមានថា ប្រទេសអូស្ដ្រាលីអាចនឹងត្រូវរលកយក្សស៊ូណាមីវាយប្រហារគ្រប់ពេលវេលា។

ពួកគេនិយាយថា ទីក្រុងឆ្នេររបស់ប្រទេសនេះមានសំណាងណាស់ដែលមិនត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមីដ៏បំផ្លិចបំផ្លាញ ដែលបង្កឡើងដោយផលប៉ះពាល់ពីអាចម៍ផ្កាយឬសកម្មភាពរញ្ជួយដី។

ស៊ូណាមីអតីតកាល នៅក្នុងឆ្នាំ ១៤៩១ បានកម្ទេចច្រាំងថ្មចោតកម្ពស់ ៦០ ម៉ែត្រ និងនាំទឹកសមុទ្រទៅដល់ភ្នំខៀវ ដែលមានចម្ងាយពីទីក្រុង Sydney ៥០ គីឡូម៉ែត្រឯណោះ។

លោក Dale Dominey-Howes សហនាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវសូណាមីអូស្ត្រាលីនៅសាកលវិទ្យាល័យ New South Wales បាននិយាយថាស៊ូណាមីបានបង្កការគំរាមកំហែងពិតប្រាកដដល់ទីក្រុងជាច្រើនក្នុងប្រទេសអូស្ត្រាលី។

គាត់បានប្រាប់ទៅវេបសាយ  Australian Geographic ថា "ប្រសិនបើវាកើតឡើងដោយគ្មានការព្រមាននៅរសៀលថ្ងៃសៅរ៍នៅរដូវក្តៅនេះ ផលប៉ះពាល់នឹងក្លាយជាមហន្តរាយ។ ខ្ញុំសង្ស័យថា វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេលដែលយើងរងផលប៉ះពាល់ពីអ្វីមួយដែលបំផ្លាញយើង"។

ព្រឹត្តិការណ៍គ្រោះមហន្តរាយរបៀបនេះអាចនឹងមិនចាប់អារម្មណ៍នោះទេ រហូតទាល់តែវាបង្ហាញខ្លួននៅនាទីចុងក្រោយ។

ស៊ូណាមី ពេលខ្លះវាបង្កឡើងដោយគ្រោះរញ្ជួយដី និងការបាក់ដី។ យ៉ាងណាមិញ ពួកវាអាចនឹងកើតឡើងដោយសារតែអាចម៍ផ្កាយ ដូច្នេះវាពិបាកក្នុងការចាប់សញ្ញាគ្រោះអាសន្នជាមុនណាស់។ ហើយអ្នកជំនាញនិយាយថា ប្រដាប់ចាប់សញ្ញារលកយក្សស៊ូណាមី អាចនឹងមិនបានការ ប្រសិនបើរលកយក្សបង្កឡើងដោយសារតែអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយ៕

adverise with khmeread